គណៈ​វិជ្ជាជីវៈ​សុខាភិបាល​គំរាម​លើ​វិជ្ជាជីវៈ​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បើ​មិន​ព្រម​សុំ​ទោស​ជា​សាធារណៈ​រឿង​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”

​បន្ទាប់​ពី​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ឆ្លើយ​តប​ជា​ផ្លូវការ​តាម​លិខិត​លាយលក្ខណ៍អក្សរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ ទៅ​នឹង​លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ ដែល​ស្នើ​ទាមទារ​ឲ្យ​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ ក្នុង​រឿង​ដែល​ថា​ "​ពេទ្យ​ខ្មែរ​អាក្រក់​៩"​ ហើយ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​មិន​សុំ​ទោស​នោះ​រួច​មក​ នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ បាន​ចេញ​លិខិត​ថ្មី​មួយទៀត​ជម្រាប​ជូន​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ដោយ​រក្សា​ការ​ទាមទារ​ឲ្យ​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ សុំ​ទោស​ជា​សាធារណៈ​ដដែល​ ហើយ​ថែម​ទាំង​បាន​គំរាម​ថា​ ដរាបណា​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ មិន​សុំ​ទោស​ទេ​នោះ​ គណៈ​គ្រូពេទ្យ​កម្ពុជា​នឹង​ធ្វើ​កំណត់​ត្រា​ប្រតិបត្តិ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​របស់​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ។​

​គួរ​រំលឹក​ជូន​ថា​ ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ និង​ត្រូវ​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ទាក់ទង​នឹង​អត្ថបទ​មាន​ចំណងជើង​ថា​ "​ពី​ក្មេង​ល្ងង់ខ្លៅ​ ក្រីក្រ​ ដើរ​រើស​ចំណី​តាម​ផ្លូវ​បរិភោគ​ ទៅ​ជា​សេដ្ឋី​ចិត្តធម៌​"​ គឺ​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បាន​លើក​ឡើង​ពាក់ព័ន្ធ​ដល់​ការ​ប្រកប​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​របស់​គ្រូពេទ្យ​នៅ​កម្ពុជា​ ក្នុង​ន័យ​ជា​ទស្សនៈ​យល់​ឃើញ​ផ្ទាល់ខ្លួន​ ដោយ​ចង់​សំដៅ​ថា​ "​គ្រូពេទ្យ​នៅ​ស្រុក​ខ្មែរ​អាក្រក់​៩"​ ដែល​ការ​យល់​ឃើញ​ថា​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងៗ​ពី​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ហើយ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បាន​ទាមទារ​ឲ្យ​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ធ្វើការ​កែតម្រូវ​ និង​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ពាក្យ​សម្តី​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​រូប​នេះ​ ។​

​សរុបសេចក្តី​មក​ ចំណាត់ការ​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ដែល​មាន​ឯកឧត្តម​ សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ ធា​ គ្រុយ​ ជា​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ចូលរួម​ផង​នោះ​ ជាមួយនឹង​លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ គឺ​រឹតតែ​មាន​កម្តៅ​កើន​ឡើងជា​លំដាប់​ ខណៈ​ទស្សនៈ​យល់​ឃើញ​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ដែល​ថា​ "​ពេទ្យ​ខ្មែរ​អាក្រក់​៩"​នោះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ គាំទ្រ​ព្រោងព្រាត​ និង​បាន​បញ្ចេញយោបល់​ថា​ លោក​វេជ្ជបណ្ឌិត​ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ពុំគួរ​ធ្វើការ​សុំ​ទោស​ចំពោះ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ឡើយ​ ពីព្រោះ​ការ​យល់​ឃើញ​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ជា​ការ​ត្រឹមត្រូវ​ជាក់ស្តែង​ ពាក់ព័ន្ធ​នឹង​សេវា​សុខភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

គណៈ​វិជ្ជាជីវៈ​សុខាភិបាល​គំរាម​លើ​វិជ្ជាជីវៈ​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បើ​មិន​ព្រម​សុំ​ទោស​ជា​សាធារណៈ​រឿង​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩” គណៈ​វិជ្ជាជីវៈ​សុខាភិបាល​គំរាម​លើ​វិជ្ជាជីវៈ​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បើ​មិន​ព្រម​សុំ​ទោស​ជា​សាធារណៈ​រឿង​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩” គណៈ​វិជ្ជាជីវៈ​សុខាភិបាល​គំរាម​លើ​វិជ្ជាជីវៈ​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បើ​មិន​ព្រម​សុំ​ទោស​ជា​សាធារណៈ​រឿង​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩” គណៈ​វិជ្ជាជីវៈ​សុខាភិបាល​គំរាម​លើ​វិជ្ជាជីវៈ​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ បើ​មិន​ព្រម​សុំ​ទោស​ជា​សាធារណៈ​រឿង​ថា​ “​ពេទ្យ​ខ្មែរ​អាក្រក់​៩”

Related