រូប​​មន្ត​​​ព្យាបាល «​មុខខ្លាញ់​» ដោយ​ «ទឹកឃ្មុំ»

Doliprane TVC

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ទឹកឃ្មុំ  :  ជួយ​កម្ចាត់​ជាតិ​ខ្លា​ញ់​លើស សម្អាត​រន្ធ​ញើស និង ការពារស្នាម​ជ្រីវជ្រួញ ។ ទឹកឃ្មុំ​មានគុណ​ប្រយោជន៍​ធ្វើឱ្យ​ស្បែក​ទន់ និង មានសំណើម​ថែមទាំង​កម្ចាត់​«​មុន​»​ដោយ​មិន​ធ្វើឱ្យ​ស្បែក​ឡើង​ខ្លា​ញ់ ។​

​វិធី​ធ្វើ  : លាប​ទឹកឃ្មុំ​ស្តើងៗ​លើស្បែក​ទុកចោល ១៥ នាទី មុននឹងលាង​ទឹក​ចេញ ។ គួរ​ធ្វើឱ្យបាន ២ ដងក្នុង ១ ថ្ងៃ ។ លាយ​ទឹក​ឃ្ម្មុំ​ជាមួយ​ម្សៅ​អាល់​ម៉ុ​ន​ម៉ាស្សា​ថ្នមៗ​ដើម្បី​សម្អាត​ជាតិខ្លា​ញ់ និង ជម្រុះ​កោសិកា​ចាស់ៗ ។ បន្ទាប់មក​ប្រើ​កំណាត់ ឬ កន្សែងជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ជូត​ចេញ​ជាការស្រេច ។ គួរ​ធ្វើឱ្យបាន ១ ដងក្នុង ១ សបា្តហ៍ ៕  ​ ​ ​លក្ខិណា​