ចាប់ខ្លួន ១២នាក់ទៀត ក្រោយពីការ វាយប្រហារ នៅទីក្រុង ហ្សាកាតា

ហ្សាកាតា៖ ប៉ូលិសឥណ្ឌូនេស៊ី បានធ្វើការចាប់ខ្លួនមនុស្ស ១២នាក់ទៀត ដែលជាប់ពាក់់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពីមុខហាងកាហ្វេ Starbuck ស្ថិតនៅចំទីក្រុងហ្សាកាតា នេះបើតាមការអះអាងរបស់មេប៉ូលិស នៅក្នុងទីក្រុងហ្សាកាតា បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី១៦ កន្លងទៅនេះ។

សេចក្តីរាយការណ៍ពីទូរទស្សន៍ CNN នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប៉ូលិសទាំងអស់ស្ថិតក្នុងលក្ខណៈប្រុងប្រយ័ត្នខ្ពស់ ដើម្បីប្រឈមទប់ទល់ទៅនឹងទង្វើភេរវកម្មណាមួយ ដែលអាចកើតឡើងជាយថាហេតុបន្តទៅទៀត។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកអត្តឃាត បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ ហើយជាច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ចាប់ខ្លួន ១២នាក់ទៀត ក្រោយពីការ វាយប្រហារ នៅទីក្រុង ហ្សាកាតា