នគរបាល​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​គោយន្ត​ដឹកឈើ​ខុសច្បាប់​២១​គ្រឿង​នៅ​ឃុំ​ក្រាំង​ស្គារ​

​ខេត្តកំពង់ឆ្នាំង​៖ គោយន្ត​ដឹកឈើ​ខុសច្បាប់​គ្រប់​ប្រភេទ​ចំនួន​២១​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​សេដ្ឋ កិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​នៅ​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅមុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ក្នុងពេល​ម្ចាស់​គោយន្ត​ទាំងអស់នោះ​ឈប់​បង់ លុយ​អោយ​មន្ត្រី ជំនាញ​។ ដោយឡែក​គោយន្ត​ដឹកអុស​ចំនួន​៩​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កិច្ចសន្យា​អប់រំ​ដោះ លែង ទៅវិញ​នៅពេល​ព្រឹក​ថ្ងៃ​ដដែល​។​ប៉ុន្តែ​នៅ​ថ្ងៃរសៀល​គោយន្ត​ដឹក​កូនឈើ​មិនទាន់​គ្រប់​អាយុ​ចំនួន​១២​គ្រឿង​ទៀត ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ​បានធ្វើ​កិច្ចសន្យា​ដោះលែង​អស់​ទៅវិញ​។​ ​ ​

​លោក ជិន សុផាត នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង​ជា​អ្នកដឹកនាំ​ការបង្ក្រាប​ករណី​ខាងលើនេះ​បានអោយដឹងថា​៖ តាម​បញ្ជារ​របស់លោក ស្នងការ នគរបាល​ខេត្ត នៅ​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ស្ទាក់ចាប់​គោយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​២១​គ្រឿង នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ​ក្នុងពេល​ម្ចាស់​គោយន្ត​ទាំងអស់​ឈប់​ចូល​បង់លុយ​អោយ​មន្ត្រី​ជំនាញ​។ ក្នុងនោះ​មាន​ដឹកអុស​៩​គ្រឿង ដឹក​កូនឈើ​ផ្ចឹក​៤​គ្រឿង ដឹក​កូនឈើ​បង្កង់​មិនទាន់​គ្រប់​អាយុ​៣​គ្រឿង ដឹក​បង្គោលគ្រាក់​៥​គ្រឿង​។ គោយន្ត​ទាំង​២១​គ្រឿង​នេះ ត្រូវបាន​នគរ​បាលប​ង្ក្រា​ប​បទល្មើស​សេដ្ឋកិច្ច កសាង​សំណុំរឿង​ប្រគល់ជូន​សង្កាត់រដ្ឋបាល​ក្រាំង​ស្គារ​ចាត់ការ​តាម​នីតិវិធី​។​ ​ ​

​លោក ចៅ សៀង នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ​បានអោយដឹងថា​៖ ក្រោយពី​បាន​ឆ្លង​យោបល់​លោក​អភិបាលស្រុក​ទឹកផុស គោយន្ត​ដឹកអុស​ចំនួន​៩​គ្រឿង​ត្រូវបានធ្វើ​កិច្ចសន្យា​អប់រំ​មិនអោយ​ដឹក​ខុសច្បាប់​បន្តទៀត និង​បាន​ដោះលែង​ទៅវិញ​។ ដោយឡែក​គោយន្ត​ចំនួន​១២​គ្រឿង​ទៀត​លោក​ថា និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់លើ​។ ប៉ុន្តែ​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច បានឃើញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ​ដោះលែង​ទៅវិញ​អស់​ធ្វើអោយ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ខកចិត្ត​យ៉ាងខ្លាំង ដោយ​ប្រាប់ថា​លោក​អភិបាលស្រុក​សុំអោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស ហើយ​ដោះលែង​វិញ​។​ ​ ​

​ទាក់ទង​នឹង​រឿងនេះ​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​បានអោយដឹង​នៅវេលា​ម៉ោង​២ និង​២០​នាទី​ថ្ងៃ​ដដែល​ថា​៖ លោក​សុំអោយ​ដោះលែង​តែ​គោយន្ត​១​មួយគ្រឿង​របស់​កូនក្រុម​ប្រឹក្សា ស្រុក​តែប៉ុណ្ណោះ ព្រោះ​គាត់​បាន​សុំច្បាប់​ទិញ​ឈើ​ដឹក​ធ្វើ​ផ្ទះ​សំរាប់​កូន​រស់នៅ​ពេលដែល​ជិត​រៀបការ ដោយឡែក​គោយន្ត​ដឹកឈើ​ខុសច្បាប់​ប៉ុន្មាន​គ្រឿង​ទៀត​អត់​អ្នកណា​អោយ​លោក​ដឹង​ឡើយ ហើយ​កន្លងមក​លោក​ក៏​ធ្លាប់​បានដាក់​វិធានការ​មិនអោយ​ចរាចរណ៍​កូនឈើ​មិនទាន់​គ្រប់​អាយុ​ក្នុងស្រុក​ទឹកផុស​ឡើយ​។​ ​ ​

លោក ចៅ សៀង នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ បានអោយដឹងថា ក្រោយពី​បាន​ឆ្លង​យោ​ ​ប​ល់​លោក សឿន វណ្ណា ជា​នាយ​សង្កាត់ លោក​ក៏បាន​អប់រំ​និង​ធ្វើ​កិច្ចសន្យា អោយ​បញ្ឈប់​រកស៊ី ដឹង​ឈើ ខុសច្បាប់ ហើយ​ដោះលែង​គោយន្ត​ទាំងអស់​អោយទៅ​វិញ​បើ​ថ្ងៃក្រោយ​នៅតែ​ដឹកឈើ​ខុសច្បាប់​ទៀត ពេល​ចាប់ បាន​មិន​លើក​លែងអោយ​ទៀតឡើយ​។​

​ម្ចាស់​គោយន្ត​ជា​អ្នកដឹកឈើ​ខុសច្បាប់​ទាំងនោះ​បាន​ប្រាប់​អោយដឹងថា​៖ ឈើ​ទាំង​នោះបាន​កាប់ និង​ដឹក ចេញពី​តំបន់​ស្រែអំពិល ចំណែក​ការដឹកឈើ​ឆ្លងកាត់​ក្នុងស្រុក​ទឹកផុស គោយន្ត​១​គ្រឿងៗ​ត្រូវ​បង់ អោយ សមត្ថកិច្ច​គ្រប់ផ្នែក ដែល​ជិះ​ម៉ូតូ​ទារលុយ​តាមផ្លូវ​អស់ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ហើយ​បង់​អោយ សង្កាត់រដ្ឋបាល ព្រៃឈើ​ក្រាំង​ស្គារ​៥​ពាន់​រៀល សមត្ថកិច្ច​នៅ​ឃុំ​ក្រាំង​ស្គារ​៥​ពាន់​រៀល និង​ផ្នែក​ព្រៃឈើ​រមាស​៥​ពាន់​រៀល ទើប​ដឹក​ទៅដល់​ផ្ទះ​នៅ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​៕ រិ​ទ្ធិ ជ័យ

KA-16-01-2016-01 KA-16-01-2016-02 KA-16-01-2016-03 KA-16-01-2016-04​ ​