ភ្ជង់ប្លន់ យកកាបូបលុយ ស្ត្រីម្នាក់ ពេលចុះពីរថយន្ត នៅចំការមន

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានក្រុមចោរដកកាំភ្លើង ភ្ជង់គំរាមរួចយកកាបូបលុយ អស់ប្រាក់មួយចំនួនធំ ខណៈចុះពីរថយន្តនៅរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយពេលធ្វើសកម្មភាពភ្ជង់ប្លន់រួច ក្រុមចោរបានជិះ គេចខ្លួនអស់ ដោយឡែកទំហំ នៃការបាត់បង់ប្រាក់របស់ស្ត្រីរងគ្រោះ គឺមិនត្រូវបានបញ្ជក់នោះទេ ក៏ព្រោះតែក្រោយកើតហេតុជនរងគ្រោះ បានជិះចេញទៅបាត់ដោយមិនបានប្តឹង និងរាយការណ៍ជូនសមត្ថកិច្ច៕

វីឌីអូបាញ់១គ្រាប់ប្លន់យកការបូបលុយអស់ប្រមាណ៥០០០ដុល្លារនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីល្ងាចមិញនេះ ៕ NokorWat

Posted by Troll Khmer on Sunday, January 17, 2016