ពលរដ្ឋ​អាមេរិក រំឭក​ខួប​មេដឹកនាំ​សិទ្ធិ​ស៊ីវិល​លោក​ Martin Luther King, Jr.

ពលរដ្ឋ​អាមេរិក រំឭក​ខួប​មេដឹកនាំ​សិទ្ធិ​ស៊ីវិល​លោក​ Martin Luther King, Jr.

​សំណង់​អនុស្សាវរីយ៍​ជាតិ​​​លោក​ Martin Luther King Jr.លោក Martin Luther King, Jr. បាន​ក្លាយ​ជា​ឥស្សរៈជន​នៃ​ចលនា​សិទ្ធិ​ស៊ីវិលនៅ​ក្នុង​ទសវត្សរ៍​១៩៥០ និង​១៩៦០ ដោយ​លោក​ជំរុញ​លើក​ទឹក​ចិត្ត​មនុស្ស​រាប់​លាន​នាក់​ដោយ​សារ​សន្ទរកថា​ដ៏​ល្បី​ល្បាញ​របស់​លោក​ “ I have a dream” ​ដែល​មាន​ន័យ​ថា «ខ្ញុំ​មាន​សុបិន្ត​មួយ»​ ក្នុង​ការដើរ​ហែ​ក្បួន​នៅ​ឆ្នាំ​១៩៦៣​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ វ៉ាស៊ីនតោន—

ពលរដ្ឋ​អាមេរិកកាំង​នៅ​ទូទាំង​ប្រទេស នឹង​ឈប់​សម្រាក​ពេញ​មួយ​នៅ​ថ្ងៃច័ន្ទ​ទី ១៨ ខែមករា នេះ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សហព័ន្ធ​ ដើម្បីប្រារព្ធ​ខួប​បុណ្យ​កំណើត​របស់​លោក Martin Luther King, Jr. មេដឹកនាំ​សិទ្ធិ​ស៊ីវិល។

លោក Martin Luther King, Jr. បាន​ក្លាយ​ជា​ឥស្សរៈជន​នៃ​ចលនា​សិទ្ធិ​ស៊ីវិលនៅ​ក្នុង​ទសវត្សរ៍​១៩៥០ និង​១៩៦០ ដោយ​លោក​ជំរុញ​លើក​ទឹក​ចិត្ត​មនុស្ស​រាប់​លាន​នាក់​ដោយ​សារ​សន្ទរកថា​ដ៏​ល្បី​ល្បាញ​របស់​លោក​ “ I have a dream” ​ដែល​មាន​ន័យ​ថា «ខ្ញុំ​មាន​សុបិន្ត​មួយ»​ ក្នុង​ការដើរ​ហែ​ក្បួន​នៅ​ឆ្នាំ​១៩៦៣​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៦៤ ក្នុង​ឆ្នាំ​តែ​មួយ​ដែល​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​ស៊ីវិល​ដ៏​សំខាន់​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានា​ធិបតី Lyndon Johnson។

ពលរដ្ឋ​អាមេរិក រំឭក​ខួប​មេដឹកនាំ​សិទ្ធិ​ស៊ីវិល​លោក​ Martin Luther King, Jr.i

X

14 មករា 2016
ពលរដ្ឋ​អាមេរិកកាំង​នៅ​ទូទាំង​ប្រទេស នឹង​ឈប់​សម្រាក​ពេញ​មួយ​នៅ​ថ្ងៃច័ន្ទ​ទី ១៨ ខែមករា នេះ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សហព័ន្ធ​ ដើម្បីប្រារព្ធ​ខួប​បុណ្យ​កំណើត​របស់​លោក Martin Luther King, Jr. មេដឹកនាំ​សិទ្ធិ​ស៊ីវិល។ លោក Martin Luther King, Jr. បាន​ក្លាយ​ជា​ឥស្សរៈជន​នៃ​ចលនា​សិទ្ធិ​ស៊ីវិលនៅ​ក្នុង​ទសវត្សរ៍​១៩៥០ និង​១៩៦០ ដោយ​លោក​ជំរុញ​លើក​ទឹក​ចិត្ត​មនុស្ស​រាប់​លាន​នាក់​ដោយ​សារ​សន្ទរកថា​ដ៏​ល្បី​ល្បាញ​របស់​លោក​ “ I have a dream” ​ដែល​មាន​ន័យ​ថា «ខ្ញុំ​មាន​សុបិន្ត​មួយ»​ ក្នុង​ការដើរ​ហែ​ក្បួន​នៅ​ឆ្នាំ​១៩៦៣​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

លោក King ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ខែ​មេសា ​ឆ្នាំ​១៩៦៨​ នៅ​ក្នុង​ទីក្រុង Memphis រដ្ឋ Tennessee ពេល​ដែល​លោក​ធ្វើ​ដំណើរ​ដើម្បី​ជួយ​ការធ្វើ​កូដកម្ម​របស់​កម្មករ​រើស​សំរាម​ស្បែក​ខ្មៅ​ ដែល​បាន​ស្វះស្វែង​ឲ្យ​មាន​ប្រាក់​ឈ្នួល​ស្មើ​គ្នា។

ការ​ឈប់​សម្រាក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៣​ នៅ​ពេល​ដោយ​លោក​ប្រធានាធិបតី Ronald Reagan ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ដោយ​កំណត់​យក​ថ្ងៃ​ច័ន្ទ​នៃ​សប្តាហ៍​ទី​៣​ខែ​មករា ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​លោក King ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​១៩២៩។ សភា​បាន​កំណត់​ថ្ងៃ​ឈប់​សម្រាក King ជា​ថ្ងៃ​សេវា​សាធារណៈជាតិ​នៅ​ឆ្នាំ​១៩៩៤ ​ជា​ចំណាត់ការ​មួយ​ដែល​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​ជនជាតិ​អាមេរិក​ឲ្យ​ចូលរួម​គម្រោង​សហគមន៍៕