ឡេះ តើកសងសឹកបានសម្រេច

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន​SEA-TV​រសៀល​ថ្ងៃទី​១៧​មករា​អ្នក​ប្រដាល់​ឡេះ តើក​ក្លិប​ពុទ្ធ​សេរី​វង្ស​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ហេង សំរាំង​ក្លិប​ព្រៃទទឹង​កីឡា​បានសម្រេច​ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​ពេញ ៥ ទឹក​នោះ ។​

​    ​ជាមួយគ្នានេះ​អ្នក​ប្រដាល់​ផន ផល្លា​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ចាញ់​ចេង គា​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ​ក្នុង​ខណៈដែល​សេន កុសល ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ប្រកួត​ឈ្នះ​គុន សំណង​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដែរ​។​

+​លើស​ង្វៀន​SEA-TV និង TV5 សប្ដាហ៍​នេះ​

​     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន​SEA-TV រសៀល​ថ្ងៃទី​១៦​មករា​អ្នក​ប្រដាល់​គឿ​ម សុវណ្ណ​នឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ចាញ់​យុគ យក្ស​ផ្លែ​ក្លិប​អប់រំ​កាយ​ខេត្ត​បា​ត់​ដំបង​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ បន្ទាប់ពី​តស៊ូ​ជា​មួយ​គ្នា ៥ ទឹក​ពេញ​នោះ ។​

​    ​ប្រកួត​លើស​ង្វៀន​នេះដែរ​អ្នក​ប្រដាល់​កន ចន្ថា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ ប្រដាល់​ធី តុង​ហ៊ី​ក្លឹប​សាល​វ័​ន្ឌ​កីឡា ។​

+​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​

​     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង​អូដ្ឋ​នាយ​ប់​ថ្ងៃទី​១៦ ​មករា​លើស​ង្វៀន TIFFY ARENA​បាន​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​លហើយ ។​

​     ​ការប្រកួត​ចុងក្រោយ​គឺ​ពូ​ល B ដែល​អ្នក​ប្រដាល់​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ចាញ់​ ពិន្ទុ​រឿង សា​រ័ត្ន​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ ។​

​    ​សុខ សុ​វណ្ណា ៣ ប្រកួត​ឈ្នះ ២ ប្រកួត​ចាញ់ ១ ប្រកួត​បាន​លេខ ១ ក្នុង​ពូ​ល​បាន​ឡើង​ប្រកួត​បន្ត​វគ្គ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​ចំពោះ​រឿង សា​រ័ត្ន​វិញ ៣ ប្រកួត​ឈ្នះ ១ ប្រកួត​ចាញ់ ២ ប្រកួត​ហាលអាវ​ត្រឹមនេះ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ម៉ន ចាន់​តា​រ៉ា​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ Yorth Sing ដោយ​ពិន្ទុ​ទាំង​លំបាក ។​

​    ​ម៉ន ចាន់​តា​រ៉ា ៣ ប្រកួត​ឈ្នះ ២ ប្រកួត​ចាញ់ ១ ប្រកួត​បាន​លេខ​២​ក្នុង​ពូ​ល​បាន​ឡើង​ប្រកួត​បន្ត​វគ្គ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ ចំពោះ Yorth Sing  ៣ ប្រកួត​ឈ្នះ ១ ប្រកួត​ចាញ់ ២ ប្រកួត​ហាលអាវ​ត្រឹមនេះ ។​

+​សារឿន ចាន់ និង ពេជ្រ សីហា​ចាញ់​ថៃ​

​     ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV អ្នក​ប្រដាល់​សារឿន ចាន់​ក្លិប​សម្រែក​រាជសីហ៍​ប្រកួត​ចាញ់​ ពិន្ទុ​អ្នក​ប្រដាល់​ថៃ Super Sam ដោយ​ពិន្ទុ​ដាច់​តែម្ដង ។ បន្ទាប់ពី​ការប្រកួត ៥ ទឹក​នោះ​ចៅក្រម ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ Super Sam ឈ្នះ​ទាំងអស់គ្នា ។​

​    ​ពេជ្រ សីហា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Phach Bunchoung ដោយ​ ពិន្ទុ​ដាច់​តែម្ដង ។​

     ​ក្នុងការ​ប្រកួត ៥ ទឹក​នោះ​ចៅក្រម​ទាំង ៥ គឺ​ផ្ដល់​ពិ​ន្តិ​ឲ្យ​ពេជ្រ សីហា​ចាញ់​គ្រប់ៗ​គ្នា ។ ដោយឡែក​ធា នុ​រាជ​ក្លិប​ពោ​ធិ៍​ជ័យ​កីឡា​ប្រកួត​ឈ្នះ​ឈិន ក្វាន់​ង៉ុ​យ​ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ ។​

+​ចាន់ គង់​រាជ និង ឆាយ ម៉េ​ត​ឈ្នះ​

​     ​ភ្នំពេញ​:​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​TIFYY Super Fight វិញ​នោះ​ចាន់ គង់​រាជ​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ឈ្នះ​ខន សុខុន​ក្លិប​ខេត្ត​រតនៈគីរី​ដោយ​ពិន្ទុ និង ឆាយ ម៉េ​ត​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ប្រកួត​ឈ្នះ​យឹម សារុន​ក្លិប​កងពលតូច​លេខ​៣១​ដោយ​ពិន្ទុ​ដែរ ។​

​    ​យឹម សារុន និង ខន សុខុន ហាលអាវ​ត្រឹមនេះ ឯ ចាន់ គង់​រាជ និង ឆាយ ម៉េ​ត​មាន​កៅអី​សម្រាប់​ប្រកួត​វគ្គ​បន្ត​ដែ​ល​មានតម្លៃ​ខ្លួន​កាន់តែ​ខ្ពស់ ​ជាង​នេះ ។​