ឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងថ្នាំញៀន ២៨កញ្ចប់

កណ្តាល៖ កម្លាំងនគរបាលស្រុកកោះធំ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតបង្ក្រាបបានមុខសញ្ញា ចែកចាយគ្រឿងញៀនដ៏សកម្មបាន ២នាក់ និងធ្វើការរឹបអូសថ្នាំញៀនបាន ២៨កញ្ចប់ កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

លោក ឈឿន ឆន អធិការនគរបាល ស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យ លោកឃាត់ខ្លួនបាននោះទី១ ឈ្មោះ ប្រាំង ភារៈ ភេទ ប្រុស អាយុ ២៧ ឆ្នាំមានមុខរបរ កម្មកររោចក្រកាត់ដេរ រស់នៅក្នុង ភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ទី២-ឈ្មោះ ឆុំ ស្រីមួយ ភេទ ស្រី អាយុ ២៨ ឆ្នាំ មានមុខរបរ មិនពិប្រាកដ រស់នៅក្នុង ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងបក្ខពួក ចំនួន៣នាក់ កំពុងរត់គេចខ្លួន។

លោកអធិការបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរ គឺលោកបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថា មានជនសង្ស័យ បំរុងធ្វើសកម្មភាព ចែកចាយគ្រឿង នៅក្នុងចំការល្មុត ពេលនោះ លោកបានដឹកនាំ កម្លាំងក្រោមឱបាទ ចុះទៅឡោមព័ទ្ធ រួចក៏ចាប់ខ្លួនបានពីរនាក់ ជាក់ស្តែងចំណែកឯបក្ខ ពួករបស់គេ ចំនួន៣នាក់ បានរត់គេចខ្លួនបាត់ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាន ២នាក់ ហើយនោះ កម្លាំងរបស់លោក បានធ្វើការឆែកឆេរ រកឃើញថ្នាំញៀន ចំនួន២៨កញ្ចប់ ក្នុងនោះធំ ១ កញ្ចប់ ជញ្ជីងថ្លឹងថ្នាំ១ និងឧបករណ៍សម្រា់ប ប្រើប្រាស់ និងវេចខ្ចប់មួយចំនួនទៀត រួចកម្លាំងរបស់បាននាំខ្លួន ជនសង្ស័យទាំងពីរ មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្ត និងធ្វើការស្រាវជ្រាវ រកបក្ខពួកដែលកំពុងរត់គេចខ្លួននោះ ។

លោកបានបន្តថា ដោយមានការចង្អុលបង្ហាញ ពីលោកស្នងការ ខេត្តកណ្តាល និងមានការណែនាំ បន្ថែមពីលោកស្នងការ ទទួលបន្ទុកគ្រឿងញៀនទើបដឹកនាំ កម្លាំងធ្វើការស្រាវជ្រាវ រហូតបង្ក្រាបបានជោគជ័យ ហើយលោកនឹងខិតខំ ធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីលុបបំបាត់គ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ លោកជាពិសេសនោះ គឺដើម្បីឲ្យមូលដ្ឋានរបស់ លោកមានសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងថ្នាំញៀន ២៨កញ្ចប់

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងថ្នាំញៀន ២៨កញ្ចប់

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងថ្នាំញៀន ២៨កញ្ចប់

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងថ្នាំញៀន ២៨កញ្ចប់

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ និងថ្នាំញៀន ២៨កញ្ចប់