អាហារ ៥​យ៉ាង សម្បូរ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ

Doliprane TVC

​កាល់ស្យូម​ជា​រ៉ែ​សំខាន់​ចាំបាច់​សម្រាប់​សុខភាព ដែល​រាងកាយ​ត្រូវការ​ជាប្រចាំ ដើម្បី​ថែរក្សា​សុខភាព ជាពិសេស​ជំនួយ​ឆ្អឹង និង​ធ្មេញ​។ លើសពីនេះ កាល់ស្យូម​មាន​ប្រយោជន៍​ការពារ​ការស្ទះ​សរសៃឈាម និង​មុខងារ​សរសៃប្រសាទ និង​សាច់ដុំ​ទៀតផង​។ ហេតុនេះហើយ ជា​រៀងរាល់ថ្ងៃ យើង​គួរ​ទទួលបាន​កាល់ស្យូម​ក្នុង​បរិមាណ​សមស្រប គឺ ១០០០​ មិ​ល្លិ​ក្រាម សម្រាប់​វ័យ​ពី​ ១៩​ ទៅ​ ៥០​ ឆ្នាំ ១៣០០ ​មិ​ល្លិ​ក្រាម​សម្រាប់​វ័យ​៩​ទៅ​១៨​ឆ្នាំ ពីព្រោះ​នេះ​ជា​វ័យ​លូតលាស់​។ ដោយឡែក​វ័យ​ក្រោយ​៥០​ឆ្នាំ គួរ​ទទួលបាន ១២០០​ មិ​ល្លិ​ក្រាម​ក្នុង​មួយថ្ងៃ ចំណែក​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ គួរតែ​ទទួលបាន​១៥០០​មិ​ល្លិ​ក្រាម​ក្នុង​មួយថ្ងៃ​។

អាហារ ៥​យ៉ាង សម្បូរ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ

​ជាធម្មតា អ្នក​ប្រាកដជា​នឹកឃើញ​ទឹកដោះ​គោ​មុនគេ នៅពេល​គិតពី​អាហារ​សម្បូរ​កាល់ស្យូម ប៉ុន្តែ​ក្រៅពី​ទឹកដោះគោ​ដែល​ផ្តល់​កាល់ស្យូម​ត្រឹមតែ ៣០០​ មិ​ល្លិ​ក្រាម​ក្នុង​មួយ​កែវ តើ​នៅមាន​អាហារ​ណា​ទៀត​ដែល​គួរ​បរិភោគ​បន្ថែម និង​មាន​កាល់ស្យូម​ច្រើន ឬ​ច្រើនជាង​នោះ​?

អាហារ ៥​យ៉ាង សម្បូរ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ


ស្ពៃ​Kale (៣១៥​ មិ​ល្លិ​ក្រាម ក្នុង​បរិមាណ ៣.៥ ​ពែង​)
​ស្ពៃ​នេះ​ជា​អាហារ​សុខភាព​មួយ​ដែល​សម្បូរ​ដោយ​ជីវជាតិ​ចិញ្ចឹម​ធម្មជាតិ ហើយ​ក្រៅពី​កាល់ស្យូម វា​នៅមាន​សារធាតុ​រ៉ែ​សំខាន់​ ២ ​យ៉ាង​ទៀត​ដែល​ជំនួយ​ឆ្អឹង​ដូចគ្នា គឺ ម៉ាញ៉េ​ស្យូ​ម និង​ផូស្វ័រ​។ ជាទូទៅ គេ​ច្រើន​លាយ​ស្ពៃ​នេះ​ធ្វើ​សាឡាដ ឬ​ក្រឡុក​ជា​ភេសជ្ជៈ​។​
​ស្ពៃ​Spinach (២៤៤.៨ មិ​ល្លិ​ក្រាម ក្នុង​បរិមាណ ១ ពែង​)
​ស្ពៃ​ប្រភេទ​នេះ​ក៏​សម្បូរ​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម​ដែរ ហើយ​ជាធម្មតា​គេ​ប្រើ​វា​មក​ធ្វើជា​អាហារ​ក្នុង​បរិមាណ​ច្រើនជាង ​១​ ពែង ដូចនេះ អ្នក​ប្រាកដជា​ទទួលបាន​កាល់​ស្យូ​ម​ច្រើនជាង​ទឹកដោះ​គៅ​យ៉ាងពិត​ប្រាកដ​ ។​

អាហារ ៥​យ៉ាង សម្បូរ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ

​ស្ពៃ​ Collard Greens (៤៥២.២ ​មិ​ល្លិ​ក្រាម ក្នុង​បរិមាណ ​២​ ពែង​)
​បើ​គិត​ទៅ ឃើញថា​ស្ពៃ​នៃ​ស្រូបយក ៩០% នៃ​តម្រូវការ​កាល់ស្យូម​ក្នុង ១ ថ្ងៃ​ទៅហើយ ​។ ស្ពៃ​Collard Greens មាន​វីតាមីន​បេ​ ៦ និង​អាស៊ីតហ្វូលីក ជា​ភ្នាក់ងារ​ជួយ​កាត់បន្ថយ​កម្រិត​អាស៊ីត​អា​មី​ណូ Homocysteine ដែលជា​បុព្វហេតុ​បង្ក​ឱ្យ​ឆ្អឹង​ខូច​។​

អាហារ ៥​យ៉ាង សម្បូរ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ

​គ្រាប់ល្ង (៣៥១ មិ​ល្លិ​ក្រាម ក្នុង​បរិមាណ ១/៤ នៃ​ពែង​) ប្រភព​កាល់ស្យូម​ដ៏​ក្រាស់ក្រែល​មួយទៀត គឺ​ល្ង​នេះហើយ​។ ជាការ​ល្អ គួរ​ទទួលទាន​ល្ង​ឱ្យបាន​ច្រើន ដោយ​លាយ​ជាមួយ​សាឡាដ ឬ ​ទឹកជ្រលក់ ​។ អ្នក​ក៏​អាច​ទទួលទាន​ទឹក​ល្ង​ដែល​គេ​ដាំ​ជា​បង្អែម​ស្រាប់ៗ​ក៏​កាន់តែ​ងាយស្រួល​។ ទឹកដោះគោ​ជូ​ធម្មជាតិ (៤៤៧.៤ មិ​ល្លិ​ក្រាម ក្នុង​មួយ​ពែង​) មិន​ត្រឹម​តែមាន​កាល់ស្យូម​លើស​ទឹកដោះ​គោមួយ​កែវ​នោះទេ ទឹកដោះគោ​ជូ​នៅមាន​ផូស្វ័រ សម្រាប់​ជា​ជំនួយ​ដល់​ការវិវត្ត​នៃ និង​ការព្យាបាល ប៉ូវ​ឆ្អឹង និង​ធ្មេញ​ទៀតផង ​៕ លក្ខិណា​