អាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌចំការមន នៅម៉ោងប្រម៉ាណ ១៦៖០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនិង ករណីគ្រឿងញៀន នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ១៨៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងអាវុធហត្ថខណ្ឌចំការមន បានដកហូតក្រាមពណ៌ស២កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាក Honda today ពណ៌ក្រហមគ្មាន ស្លាកលេខ។

មន្ត្រីអាវុធហត្ថខណ្ឌ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១ឈ្មោះ រាជ ប៊ុនរត្ន័ ភេទប្រុស អាាយុ ១៧ឆ្នាំ សិស្ស ស្នាក់នៅម្តុំអង់តែន ទួលគោក ខណ្ឌទួលគោកនិងទី២ឈ្មោះ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ទុកនៅអហខណ្ឌ និងសុំការអនុញ្ញាតិពី មេបញ្ជាការបញ្ជូន ទៅការិយាល័យគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ៕

អាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន

អាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន
អាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនិងថ្នាំញៀន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត