សម្តេចតេជោ៖​​ បើចង់លេងជាមួយ ហ៊ុន សែន គឺសុំតែការស្មោះត្រង់ប៉ុណ្ណោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវអត្ថបទហោរាទស្សន៍ទាយថៃមួយរូបពាក់ព័ន្ធ នឹងបញ្ហានយោបាយកម្ពុជាដែលសម្តេចបង្ហាញនូវការជឿនិងអះអាងមហាត្រូវ។

តាមរយ៖បណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន សរសេរថា "ខ្ញុំមិនដែលបានអាននូវអត្ថបទកាសែតថៃ ដែលចុះផ្សាយពីគ្រូទាយថៃដែលបានទាយពីនយោបាយខ្មែរនោះទេ។ ចៃដន្យ ខ្ញុំឃើញអត្ថបទនេះមុននេះ៤ថ្ងៃ ខ្ញុំឆ្លៀតអានក៏ប្រទះឃើញលើចំណុចអ្នកនយោបាយខ្លះចង់បោកខ្ញុំ តែត្រូវខ្ញុំដឹងក៏វាយបំផ្លាញចោលវិញនូវល្បិចដ៏អាក្រក់នោះ។ ត្រូវមហាសែនត្រូវលើចំណុចនេះ"។

សម្តេចតេជោ បញ្ជាក់បន្ថែមថា "សូមផ្តាំផ្ញើទៅផងថា អ្នកបោកប្រាស់ ហ៊ុន សែន បានមិនទាន់កើតពីផ្ទៃម្តាយនៅឡើយទេ ហើយសូមកុំប្រាថ្នាបោកប្រាស់តទៅទៀត។ បើចង់លេងជាមួយ ហ៊ុន សែន គឺសុំតែការស្មោះត្រង់ប៉ុណ្ណោះ"។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានភ្ជាប់នូវអត្ថបទជាភាសារថៃ និងភាសាខ្មែរ ដើម្បីអានទាំងអស់គ្នា រួចហើយប្រៀបធៀបជាមួយសភាពការណ៍ ដែលបាននឹងកំពុងកើតឡើងនៅកម្ពុជា៕