មិន​អាច​មាន​ផ្ទៃពោះ គួរតែ​បន្ទោស​ខាង​ប្រុស​មែន​ទេ​?

មិន​អាច​មាន​ផ្ទៃពោះ គួរតែ​បន្ទោស​ខាង​ប្រុស​មែន​ទេ​?

​មេ​ជីវិត​ឈ្មោល​ដ៏​មាន​សុខភាព​ល្អ​របស់​បុរស​គឺជា​កត្តា​មួយ ដែល​អ្នក​ត្រូវ​តែ​លើកយក​មក​ពិចារណា​នៅពេល​រៀប​គម្រោង​យក​កូន​។ ទោះបីជា​អ្នក​រួម​ភេទ​ក្នុង​ពេល​ថ្ងៃ​ដែល​អាច​មាន​លទ្ធភាព​មានកូន​ខ្លាំង​បំផុត តាមដាន​ថ្ងៃ​ផ្ទុះ​អូ​វ៉ុល និង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​បាន​កូន ក៏ដោយ ក៏​មេ​ជីវិត​ឈ្មោល​របស់គាត់​អាច​នឹង​មាន​លក្ខណៈ ខុសគ្នា​នឹង​គម្រោង​របស់​អ្នក​បាន​។ ខណៈពេល​ដែល​រឿង​នេះ​ជា​ការ​ពិត​ត្រង់​ថា គុណភាព​មេ​ជីវិត​ឈ្មោល​អាច​ប៉ះពាល់​ដោ​យារ​តែ​តែ​កត្តា​ជាច្រើន​ដូចជា អាយុ ការជក់បារី ការប៉ះពាល់​នឹង​ដែន​អេឡិចត្រូ​ម៉ាញ៉េ​ទិចនោះ ការ​រួមភេទ​ច្រើនពេក​ក៏​ច្រើន​តែ​ជា​ហេតុផល​មួយ​ដែរ​។

​ខណៈពេល​ដែល​ការសិក្សា​មួយចំនួន​បាន​ឱ្យដឹងថា បុរស​ដែល​បាញ់​ទឹកកាម​យ៉ាងហោចណាស់ ៤​ដង​ក្នុង​មួយខែ គឺ​មាន​មេ​ជីវិត​ឈ្មោល​ប្រកបដោយ​គុណភាព និង​រស់​រវើក តែ​ការសិក្សា​មួយ​ផ្សេង​ទៀត​គ្រាន់តែ​អះអាង​ថា ការ​រួមភេទ​ជាមួយ​ដៃគូ​ដដែលៗ (​ការភ្ញោ​ច​ទៅលើ​មនុស្ស​ស្រីដ​ដែល​) មិនសូវ​ជា​មានការ​ស្រើបស្រាល​ខាង​ផ្លូវភេទ​ទេ ហើយ​ក៏​នាំ​ឱ្យ​គុណភាព និង​សកម្មភាព​របស់​មេ​ជីវិត​ឈ្មោល​ថយ​ចុះ​ចុះ​ដែរ​។

ហេតុអ្វី​បានជា​អញ្ចឹង​?
ការបញ្ចេញ​ទឹកកាម និង​មេ​ជីវិត​ឈ្មោល​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន ហើយ​រឿង​មួយ​ក្នុង​នោះ​ដែរ គឺ​ស្ថានភាព​បន្ត​ពូជ​របស់​មនុស្ស និង​របៀប​ដែល​ស្ថានភាព​នេះ​ធ្វើ​ទៅ​លើ​បុរស​ដែរ​។ ក្នុងពេល​បាញ់​ទឹកកាម គុណភាព​របស់​មេ​ជីវិត​ឈ្មោល និង​ទឹកកាម​អាស្រ័យ​ទៅ​លើ​ការ​ប្រែ​ប្រែល​ទាំង​នេះ​ឯង​។ ដូច្នេះ​នៅពេល​បុរស​កំពុងតែ​រួមភេទ​ម្តង​ហើយ​ម្តង​ទៀត​ជាមួយ​ដៃគូរ​ដដែល គុណភាព​របស់​មេ​ជីវិត​ឈ្មោល និង​ទឹកកាម​នឹង​ថយចុះ​។ យ៉ាងណាមិញ បើសិនជា​មិន​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​ដល់​ការផលិត​មេ​ជីវិត​ឈ្មោល​ទេ ឱកាស​នៅតែ​ដដែល​ទេ​។ ចំពោះ​ពេលវេលា​នៃ​ការបាញ់​ទឹកកាម​ក៏​អាច​នឹង​ថយ​ចុះ​នៅ​ពេល​ដែល​មាន​ដៃគូរ​រួមភេទ​ថ្មី ព្រោះ​មេ​ជីវិត​ឈ្មោល​ទំនងជា​មាន​សកម្មភាព​ជាង​មុន​នៅពេល​មាន​ការភ្ញោ​ច​ថ្មី និង​យល់​ដឹង​ថា​ស្ថានភាព​នេះ​គឺជា​ស្ថានភាព​ដែល​ថ្មី និង​ទទួល​ជួប​មេ​ជីវិត​ញី​ថ្មី​ដែរ​។

អ្វី​ដែល​អ្នក​អាច​ធ្វើបាន​
មិន​ត្រូវ​បន្ទោស​ដៃគូរ​អំពី​ការប្រែប្រួល​បញ្ហា​ផ្លូវចិត្ត​ឡើយ​។ អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​គួរ​ដឹង​នោះ​គឺថា គាត់​ប្រហែលជា​កំពុង​តែ​ព្យាយាម​ខ្លាំង​ដើម្បី​ឱ្យ​មាន​កូន​។ ផ្ទុយទៅវិញ អ្នក​ក៏ត្រូវ​ផ្តល់​គ្រឿង​ខ្លះ​ដល់​ជីវិត​ផ្លូវភេទ​ដែរ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​៖

  • ​ធ្វើឱ្យ​ការ​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ​កាន់តែ​មាន​ភាព​ចាប់អារម្មណ៍​
  • ​ធ្វើ​សកម្មភាព​ដែល​អស្ចារ្យ​
  • ​ព្យាយាម​រួមភេទ​នៅ​ក្រៅ​បន្ទប់​គេង​
  • ​ព្យាយាម​ប្រើ​ក្បាច់​រួមភេទ​ខុសៗ​គ្នា​
  • ​ប្រើ​វិធី​ខ្សឹប​រឿង​ស្រៀបស្រាល​ដាក់​ត្រចៀក​
  • ​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​គាត់​ជាមួយនឹង​ក្បាច់​រួមភេទ​បែប​ថ្មី ៕

ប្រែសម្រួល​៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។