​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​២៨​កញ្ចប់​

​កណ្តាល: ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន ចំនួន​២​នាក់ ក្នុងចំណោម​៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន រួម​នឹង​ថ្នាំញៀន ម៉ា​ទឹកកក​ក ចំនួន​២៨​កញ្ចប់ ។

​ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ៤​និង​២៥​នាទី រសៀល​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។​

​លោក​វរៈសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការនគរបាល ស្រុក​កោះធំ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ប្រាំង ភារៈ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​ជា កម្មករ​រោច​ក្រ​កាត់ដេរ រស់នៅក្នុង ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ និង​ម្នាក់ទៀត​ឈ្មោះ ឆុំ ស្រី​មួយ ភេទ ស្រី អាយុ ២៨ ឆ្នាំ មានមុខ​របរ មិន​ពិ​ប្រាកដ រស់នៅ​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
​ចំណែក​ជនសង្ស័យ ៣ នាក់​ទៀត បាន​រត់គេចខ្លួន មានឈ្មោះ ស្រ៊ី គុណ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ រស់នៅក្នុង ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។ រីឯ​ជនសង្ស័យ ២ នាក់ ទៀត មិន​ស្គាល់​អត្តសញ្ញាណ ។

​វត្ថុតាង​ចាប់យក​បាន មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ២៨ កញ្ចប់ (​ធំ​១ និង​តូច ២៧ កញ្ចប់​), ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១, ទូរស័ព្ទ​ចល័ត ១ គ្រឿង​, កាបូប​យួរដៃ ១ សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន និង​សំរាប់​វេច​ខ្ចប់​ចែកចាយ​មួយចំនួន ។​

​លោក​អធិការ បានឱ្យដឹង​ទៀតថា នៅវេលា​ម៉ោង​ប្រមាណ ១២ និង ១៥ នាទី ថ្ងៃទី ១៧ ខែមករា អធិការដ្ឋាន បាន​ទទួលបាន​ព័ត៌មាន ពី​កម្លាំង​សម្ងាត់​មូលដ្ឋាន​ថា​៖ មានការ​លួច​ជួញដូរ​- ចែកចាយ​គ្រឿងញៀន ក្នុង​ចំការ​ល្មុត​ចុង​ភូមិ​។ ពេលនោះ កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ថ្មី បាន​ចុះទៅ​ឡោមព័ទ្ធ ទីតាំង​ខាងលើ រហូត​ឈានទៅ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន ២ នាក់ ឈ្មោះ ប្រាំង ភារៈ និង​ឈ្មោះ ឆុំ ស្រី​មួយ ព្រមទាំង​រឹបអូស​បាន ថ្នាំញៀន​ចំនួន ២៨ កញ្ចប់​។ ចំណែក​បក្ខពួក ៣ នាក់ ទៀត​រត់គេចខ្លួន​បាត់​អស់ ។​

​សង្ស័យ​ទាំង ២ នាក់​នេះ ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន កំពុង​សាកសួរ តាម​នីតិវិធី​ច្បាប់ ៕V​/S

​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​២៨​កញ្ចប់​

​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​២៨​កញ្ចប់​

​នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​២៨​កញ្ចប់​