ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ចំណតរថ​យន្ត​​ផ្សារ​សុរិយា​ម៉​ល ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ធ្វើការ​ង្ក្រា​ប​ជនសង្ស័យ​៣​នាក់ ក្នុង​ករណី​ប៉ង​កាច់​សោ​.​ក​ម៉ូតូ​។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​មិន រស្មី ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជាង​ធ្វើ​សោ (​ជា​ម្ចាស់​សោ​) ទីលំនៅ​មិន​ពិតប្រាកដ ២-​ឈ្មោះ​ផា​ន់ សំណាង ហៅ​កុក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​៣-​ឈ្មោះ​យ៉ាំ​ង កាញ់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​វត្ថុ​តាង​មាន​សោ​សម្រាប់​កាច់​.​សោក​ម៉ូតូ​១​ឈុត និង​សោ​ម៉ូតូ​២ ។

សន្តិសុខ​យាម​រថយន្ត​និង​ម៉ូតូ​ក្នុង​ផ្សារ​សុរិយា​ម៉​ល និង​ភ្នាក់ងារ​របស់​យើង​ថា មាន​ជនសង្ស័យ​៣​នាក់​បាន​មក​ឈរ ហើយ​ដើរ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​ក្បែរ​កន្លែង​ផ្ញើ​ម៉ូតូ ដោយ​មានការ​សង្ស័យ​ជន​ទាំងនោះ ជា​មុខសញ្ញា​មិនល្អ ក៏​បាន​ទៅ​រាយការណ៍​ជូន​កម្លាំង​ជំនាញ​យើង ដើម្បី​មក​ត្រួតពិនិត្យ ។ ក្រោយ​ពី​ការ​ឆែកឆេរ ក៏​រក​ឃើញ​សោ​សំរាប់​កាច់​សោ​.​ក​ម៉ូតូ​នៅ​និង​ឈ្មោះ​មិន រស្មី ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​យក​មក​មូលដ្ឋាន​តែ​ម្តង ។