ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ​( Facebook) Page ​ផ្លូវការរបស់សម្តេច​​បង្ហោះនៅព្រឹក​ថ្ងៃទី១៨ មករា​ ២០១៦​មានខ្លឹមសារទំាងស្រុងដូចតទៅ ​"ខ្ញុំមិនដែលបានអាននូវអត្ថបទកាសែតថៃ​ ដែលចុះផ្សាយពីគ្រូទាយថៃ​ដែលបានទាយពី​នយោបាយខ្មែរនោះទេ។
ចៃដន្យ​ ខ្ញុំឃើញអត្ថបទនេះមុននេះ៤ថ្ងៃ​ ខ្ញុំឆ្លៀតអានក៏ប្រទះឃើញលើ​ចំណុចអ្នកនយោបាយខ្លះចង់បោកខ្ញុំ ​តែត្រូវខ្ញុំដឹងក៏វាយបំផ្លាញ​ចោលវិញនូវល្បិច​ដ៏អាក្រក់នោះ។ ត្រូវមហាសែន​ត្រូវលើចំណុចនេះ។

សូមផ្តាំផ្ញើទៅផងថា ​អ្នកបោកប្រាស់ ហ៊ុន សែន ​បានមិនទាន់កើតពីផ្ទៃម្តាយនៅឡើយទេ ​ហើយសូមកុំប្រាថ្នាបោកប្រាស់តទៅទៀត ​។ បើចង់លេងជាមួយ ​ហ៊ុន សែន គឺសុំតែការស្មោះត្រង់ប៉ុណ្ណោះ។

ខ្ញុំជូនភ្ជាប់នូវអត្ថបទ​ជាភាសារថៃ ​និងភាសាខ្មែរ ​ដើម្បីអានទាំងអស់គ្នា​ រួចហើយប្រៀបធៀបជាមួយសភាពការណ៍​ ដែលបាននឹងកំពុងកើត​ឡើងនៅកម្ពុជា" ៕