បុរសដែលខ្សោយគុភាព​ទឹកកាម អាចប្រឈម​នឹងការអត់កូនអស់មួយជីវិត

សុខភាព​ទឹកកាមបុរស​​ជាកត្តាមួយដ៏សំខាន់ដែល​អ្នក​ត្រូវ​គិតដល់ ​នៅពេល​អ្នកមានគម្រោង​ចង់មាន​កូន។ បើទោះបីជាអ្នក​រួមភេទក្នុង​កំឡុងថ្ងៃ​ដែល​អាចបង្កកំណើត, ធ្វើអ្វីៗ​គ្រប់យ៉ាង​តាមការណែនាំក្នុង​សៀភៅ​យ៉ាងណា​ក៏ដោយ តែគុណភាពទឹកកាម​បុរសខ្សោយអាចឲ្យ​អ្នក​ខកបំណងទាំងស្រុង។ ជាការពិតណាស់ គុណភាព​របស់ទឹកកាម​អាច​ទទួលផល​ប៉ះពាល់​ជាច្រើន​ដូចជា៖ បញ្ហាអាយុ, ការ​ជក់បារី, ការប៉ះនឹង​រលកអេឡិចត្រូម៉ាញ៉េទិច… ហើយការរួមភេទ​ច្រើនខ្លាំងពេក​ក៏អាច​ជាមូលហេតុ​មួយដែរ។

 

បុរសដែលខ្សោយគុភាព​ទឹកកាម អាចប្រឈម​នឹងការអត់កូនអស់មួយជីវិត
ស្របពេលដែល​ការស្រាវជ្រាវ​មួយចំនួន​បានណែនាំថា បុរសៗគួររួមភេទ​យ៉ាងតិចណាស់ ៤ដង​ក្នុង ១ខែ ទឹកកាម​អាចមានគុណភាពល្អ ការ​ស្រាវជ្រាវ​ផ្សេងទៀត​បាន​បង្ហាញ​ដែរថា ការរួមភេទជាមួយដៃគូ​ដដែល​អាចធ្វើឲ្យ​អារម្មណ៏ពុះកញ្ជ្រោល​តិចឡើង និងបណ្តាលឲ្យ​គុណភាព​ទឹកកាម ព្រមទាំងសកម្មភាព​ថយចុះ។

មូលហេតុ​ដែលធ្វើឲ្យរឿងនេះ​កើតឡើង
ការបញ្ចេញទឹកកាមអាស្រ័យ​លើកត្តាជាច្រើន ហើយផ្អែក​លើការបង្កកំណើត​របស់ស្ត្រី និងទំហំនៃ​ភាពទាក់ទាញ​របស់​បុរសចំពោះស្ត្រី។ ក្នុងកំឡុង​ពេលសម្រុកចូល គុណភាព​ទឹកកាម​អាស្រ័យ​លើកត្តា​ទាំងអស់នេះ។ ដូច្នេះ នៅពេល​បុរសបានរួមភេទ​ជាមួយនឹងដៃគូដដែលៗ ឬសកម្មភាពដដែលៗ ធ្វើឲ្យគុណភាព​ទឹកកាម​អាចថយចុះ។

អ្វីដែលអ្នក​អាចធ្វើបាន
កុំបន្ទោសគូស្នេហ៏របស់អ្នក​ពីបញ្ហាបំរែបំរួលសរីរាង្គ។ អ្វីដែលអ្នក​ត្រូវដឹងគឺ គាត់​ក៏ខំប្រឹងប្រែង​ដូចតែអ្នកដែរ ដើម្បី​ចង់បានកូន។ ផ្ទុយ​ទៅវិញ គួរនាំអារម្មណ៏​ពុះកញ្ជ្រោល​របស់អ្នក​ត្រលប់​មក​វិញ។ មានវិធីផ្សេងៗ​គ្នាដែល​អាចធ្វើបាន៖
- ធ្វើឲ្យការ​លេង និងស្ទាបអង្អែល​កាន់តែមាន​សម្រើប
- អនុវត្ត​សកម្មភាព​មានក្តីសុខ​របស់គាត់
- សាកល្បងរួមភេទ​នៅកន្លែងផ្សេង​ក្រៅពី​លើគ្រែ ដើម្បី​កុំឲ្យធុញទ្រាំ
- សាកល្បង​ក្បាច់​សិចខុសៗគ្នា
- ខ្សឹបពាក្យផ្អែមល្អែម ឬនិយាយ​ពាក្យចំអេះចំអាស​ពេលនៅ​លើគ្រែ
- ធ្វើឲ្យគាត់ភ្ញាក់ផ្អើល​នឹងប្រើសកម្មភាព​របស់អ្នក៖ រាំបែបស៊ិចស៊ី, សម្រាត​ខោអាវ
- ពិភាក្សាជាមួយនឹង​អ្នកជំនាញ ប្រសិនបើអ្នក​ត្រូវការ។ កុំពន្យាពេល​វេលា៕

ដោយ៖ ដារ៉ា

ប្រភព​៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!