មិនដឹង​មានរឿង​អី​ទេ ! បុរស​២​នាក់​ជិះ​ម៉ូតូ FZ បាញ់​ផ្អើល​សមត្ថកិច្ច ​នៅ​ផ្លូវ​វេ​ង​ស្រេង

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​អ្នកឆ្លើយឆ្លង ​ព័ត៌មាន​«​កោះសន្តិភាព​»​ ជំហាន​ដំបូង ​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​ធំ​ម៉ាក FZ បាន​ជិះ​ដេញ​តាម​ម៉ូតូ​១​គ្រឿង​ទៀត​ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ខណៈ​ដល់​មុខ​បុរី​ពិភព​ថ្មី​ ស្រាប់តែ​ដក​កាំភ្លើង​បាញ់​១​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ប្រជាពលរដ្ឋ និង​សម​ត្ថ​កិច្ច ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម បុរស​ទាំង​២​នាក់​ដែល​បាញ់​ផ្អើល​ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​សមត្ថកិច្ច​នោះ ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្សល់​តែ​សំបក​គ្រាប់​ទុក​ឲ្យ​សមត្ថកិច្ច ​យក​ទៅ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ប៉ុណ្ណោះ ៕

មិនដឹង​មានរឿង​អី​ទេ ! បុរស​២​នាក់​ជិះ​ម៉ូតូ FZ បាញ់​ផ្អើល​សមត្ថកិច្ច ​នៅ​ផ្លូវ​វេ​ង​ស្រេង
មិនដឹង​មានរឿង​អី​ទេ ! បុរស​២​នាក់​ជិះ​ម៉ូតូ FZ បាញ់​ផ្អើល​សមត្ថកិច្ច ​នៅ​ផ្លូវ​វេ​ង​ស្រេង
មិនដឹង​មានរឿង​អី​ទេ ! បុរស​២​នាក់​ជិះ​ម៉ូតូ FZ បាញ់​ផ្អើល​សមត្ថកិច្ច ​នៅ​ផ្លូវ​វេ​ង​ស្រេង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត