យុវជន​ស្រវឹងស្រា​ម្នាក់​ បើក​ម៉ូតូ​ធ្លាក់​ស្នាម ភ្លោះ​បាក់​.​ក​ ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ ស្រវឹងស្រា​ជោគ​ជាំ បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ធ្លាក់​ស្នាមភ្លោះ ហើយ​ជ្រុល​ទៅ​បុក​ដើម​ព្រីង​បាក់​.​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ស្ថិត​ក្នុងភូមិ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​ន​គរបាល​ស្រុក​វ៉ា​រិ​នបាន​ប្រាប់ ​«​កោះសន្តិភាព​» ​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​លឿន​ ធ្លាក់​ស្នាមភ្លោះ​ជ្រុល​ទៅ​បុក​ដើម​ព្រីង​បាក់​.​ក​ ស្លាប់​ដោយ​ខ្លួនឯង ។ លោក​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ថូ ពៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ខណៈ​ដែល​ជន​រង​គ្រោះ​ស្រវឹងស្រា​ជោគ​ជាំ បណ្តាល​ឱ្យ​ជ្រុល​ធ្លាក់​ស្នាមភ្លោះ ហើយ​ជ្រុល​ទៅ​បុក​ដើម​ព្រីង​បណ្ដាល​ឲ្យ​បាក់​.​ក​ស្លាប់​ដោយ​ខ្លួនឯង ។

លោក​អធិការ​នគរបាល ​ស្រុក​វ៉ា​រិ​ន​បញ្ជាក់​ទៀត​ថា តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ ​បានឱ្យ​ដឹង​ថា ករណី​នេះ​គឺ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ ​បុក​ដើម​ព្រីង​ស្លាប់​ដោយ​ខ្លួនឯង មិនមែន​ជា​ករណី​មនុស្សឃាត ​ទុកជា​មុន​នោះ​ទេ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ ដឹក​បញ្ជូន​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

យុវជន​ស្រវឹងស្រា​ម្នាក់​ បើក​ម៉ូតូ​ធ្លាក់​ស្នាម ភ្លោះ​បាក់​.​ក​ ស្លាប់​យ៉ាង​អាណោចអាធ័ម
យុវជន​ស្រវឹងស្រា​ម្នាក់​ បើក​ម៉ូតូ​ធ្លាក់​ស្នាម ភ្លោះ​បាក់​.​ក​ ស្លាប់​យ៉ាង​អាណោចអាធ័ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត