ការប្រកួតដ៏រំភើបញាប់ញ័ររវាងក្រុម Liverpool និង ក្រុម Manchester United ក្នុងព្រឹត្តិការណ៍ SINGHA Stadium

ក្របខណ្ឌកំពូលក្នុងប្រទេសអង់គ្លេស English Premier League ជាការប្រកួតបាល់ទាត់ដ៏ធំ និងអស្ចារ្យបំផុតដែលគ្រប់គ្នាមិនអាច រំលងបាន បានធ្វើឡើងកាល​ពី​ថ្ងៃ អាទិត្យ​ ទី ១៧ ខែមករា ឆ្នាំ២០១៦ ​រវាង​​ក្រុម Liverpool (ហង្សក្រហម)​ និងក្រុម​ Manchester United (បិសាចក្រហម) ដោយបាន​ធ្វើការផ្សាយ​ បន្តផ្ទាល់​​នៅ​ SINGHA Stadium ដែលមានទីតាំងនៅ​ មុខ​ស្ពាននាគភ្លោះ​ កោះ​ពេជ្រ ចាប់​ពី​ម៉ោង​ 5 ល្ងាចតទៅ​​។​

ការប្រកួតដ៏រំភើបញាប់ញ័ររវាងក្រុម Liverpool និង ក្រុម Manchester United ក្នុងព្រឹត្តិការណ៍ SINGHA Stadium

SINGHA Stadium គឺ​ជា​ព្រឹត្តិការណ៍ជួប​ជុំ​​ទស្សនាការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​​ ដែល​​អ្នក​គាំទ្រ​​កម្ពុជា​ រាប់​ពាន់នាក់​​​​ទន្ទឹង​រង់​ចាំ ជា​កន្លែង​ ដែល​អ្នក​គាំទ្រ​ទស្សនា​​ និង​ជួប​ជាមួយ​​បរិយាកាស​ដ៏​រំជើប​រំ​ជួល​ ពិតប្រាកដនៃ​ការ​ ប្រកួត​បាល់​ទាត់​​នៃ​​ក្រប​ខណ្ឌ​កំពូល​​​ ក្នុង​ប្រទេស​អង់គ្លេស​​។ អ្នក​ទស្សនា​ទាំង​អស់​ បាន​​ហ៊ោកញ្ជ្រៀវ​យ៉ាង​កង​រំពង ​ដែល​​​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​ក្រុម​ ដែល​ខ្លួន​ស្រឡាញ់​នៅ​ មុខ​អេក្រង់​ដ៏​ធំ​​ ងាយ​ស្រួល​ទស្សនា​ រាល់​សកម្មភាព​ នៅ​លើ​ទីលាន​វាល​ស្មៅ​​នៃ​ ប្រទេស​អង់គ្លេស។​ អ្នក​គាំ​ទ្រ​នៅ​កម្ពុជា​ទាំង​អស់​សុទ្ធ​ តែ​បាន​សម្តែង​អារម្មណ៍​ ភ្ញាក់​ផ្អើលរបស់​ខ្លួន​ថា   Singha Stadium គឺ​ពិត​ជា​កន្លែង​អស្ចារ្យ​បំផុត ​សម្រាប់​ការ​ជួប​ជុំ ទស្សនា​ការ​ប្រកួត​បាល់​ទាត់​​​​។​

អ្វី​ដែល​កាន់​តែ​អស្ចារ្យទៅ​ទៀត​នោះ​ អ្នក​ចូល​រួម​ទាំង​អស់​មាន​ ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​ នឹង​ការ​ប្រគំ​តន្រ្តី​ពិសេស​ ដែល​មាន​ការ​ចូល​រួម​សហការ​រវាង​​ កំពូល​តារាចម្រៀង​​ក្នុង​ ប្រទេស​កម្ពុជា​​ដូចជា លោក ឆាយ វីរៈយុទ្ធ និង​ កញ្ញា សុខ ពិសី  ដែលបាន​ធ្វើ​ឲ្យ​កក្រើក​ឆាកតន្រ្តី ទាំង​មូល​​​ ខណៈ​ដែល​អ្នក​ទស្សនា​ រាប់​ពាន់​នាក់​នៅ​ ខាងមុខ​ឆាក​​​​សប្បាយ​រីករាយ​​​ ជាមួយ​នឹង​ការ​ពិសា​ ស្រាបៀរ សឹង្ហា ដ៏​ឆ្ងាញ់​ត្រជាក់ជាមួយមនុស្សជាទីស្រលាញ់​។

ការប្រកួតដ៏រំភើបញាប់ញ័ររវាងក្រុម Liverpool និង ក្រុម Manchester United ក្នុងព្រឹត្តិការណ៍ SINGHA Stadium
ការប្រកួតដ៏រំភើបញាប់ញ័ររវាងក្រុម Liverpool និង ក្រុម Manchester United ក្នុងព្រឹត្តិការណ៍ SINGHA Stadium

សូម​បញ្ជាក់​ថា​សម្រាប់​​ព្រឹត្តិការ​ណ៍​ដ៏ធំ​​ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ សំបុត្រ​ចូល​រួម​ទស្សនា​ មាន​តម្លៃ​ត្រឹម​តែ​ 6,000 រៀល​ប៉ុណ្ណោះ​ ​លោក​អ្នក​នឹង​ទទួល​បាន​ស្រាបៀរ សឹង្ហា​ 2 កំប៉ុង​ដោយ​ឥតគិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ ស្រាបៀរ​ សឹង្ហា​ក្នុង​តម្លៃ​ពិសេស​ ភ្ជាប់​ជាមួយ​ការ​ផ្តល់​ ជូន​​​​ផ្សេងៗ​ផងដែរ។​

លើស​​ពី​នេះ​ទៅ​ទៀត​ អ្នក​ចូល​រួមទាំង​អស់​​មាន​ឱកាស​ឈ្នះ​រង្វាន់​ទ្វេ​រដង​ពី​ ស្រា​បៀរ សឹង្ហា​​។ រាល់​ពេល​ជាវ​​ ស្រាបៀរ​ សឹង្ហា លោក​អ្នក​នឹង​មាន​ឱកាស​ ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់​ឆ្នោត​ និង​ឱកាស​ឈ្នះ​រង្វាន់​​ ជាច្រើន​ទៀត​ពី​ការ​កោស​​សន្លឹក​ប័ណ្ណដូច​ជា អាវយឺត​   Man-Ut  កូនក្រមុំតុក្កតា ​ Man-Ut  បាល់ Man-Ut មួក​ Man-Ut បន្តោងសោរ SINGHA​ និង​ Man-Ut ​ ក៏​ដូចជា​  ឆ័ត្រ និង    ​អាវ​យឺត​ SINGHA។ ​ក្រៅពីនោះ​លោកអ្នកអាចជាវស្រាបៀរសឹង្ហា ១ថូតូចតម្លៃ ១២,០០០រៀល ទទួលបានឆ្នោតកោស ផ្សងសំណាងចំនួន២សន្លឹក និង​ ១ថូធំតម្លៃ ​៣៥,០០០រៀល ទទួលបានឆ្នោតផ្សងសំណាង ចំនួន៦សន្លឹក។

បន្ថែម​ពី​លើ​នេះ ក៏​នៅ​មាន​កម្មវិធី​ពិសេស​សម្រាប់​​អតិថិជន​របស់ស្រាបៀរ​ សឹង្ហា ដោយ​ការ​រាល់​ការ​ ជាវ​ស្រាបៀរ​ សឹង្ហា មួយ​កេស នឹង​ទទួល​បាន​ការ​ បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម​តែ​ 15 ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ ទទួល​បាន​​សន្លឹក​ឆ្នោត​ និង​ការ​កោស​ប័ណ្ណ​ផ្សង​ សំណាង​ចំនួន១២សន្លឹក។ អ្នក​ចូលរួម​ទាំង​អស់​ ពិតជាការ​រីករាយ​ចំពោះ​កម្មវិធី​នេះ​​យ៉ាង​ខ្លាំង ហើយ​ជាក់​ស្តែង​ “ការ​ជាវ​កាន់​តែ​ច្រើន​ បាន​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​” ពិត​ប្រាកដ​មែន​។

Singha Stadium កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​លីក​កំពូល​ របស់​អង់គ្លេស EPL៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត