លោក កឹម សុខា និយាយ​ថា គណបក្ស​សង្គ្រោះជាតិ​​គួរ​ចៀស​វាង​ជម្លោះ​តូច​តាច​

កាល​​​ពី​ម្សិលមិញ ​​​លោក កឹម សុខា ​​​អនុ​​​ប្រធាន ​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មានប្រសាសន៍​​​ថា គណបក្សរបស់​​​លោក​​​​​​នឹង​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​រួម​​​គ្នា​ដើម្បី​​​ចៀស​​​វាង​​​ការ​​​ពាក់​​​ព័ន្ធ​​​ជម្លោះ​​​តូច​​​តាច​​​ឥត​​​ប្រយោជន៍ ហើយ​​​​​​​​​ផ្តោត​​​លើ​​​ផ្ទៃ​​​​​​ក្នុង​បក្ស​វិញ​​​​។

ការ​​​អំពាវ​​​នាវ​​​នេះ​​​ធ្វើ​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ភាព​​​តាន​​​តឹង​​​រវាង​​​គណបក្ស​​​ទាំងពីរ​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​សមាជិក​​​គណ​​​បក្ស​​​ប្រឆាំង​​​១២នាក់​​​ជាប់​​​ពន្ធ​​​នាគារ​​​ ហើយ​​​មេដឹក​​​នាំ​​​របស់​​​ខ្លួន​​​និរទេស​​​ខ្លួន​​​ទៅ​​​ក្រៅ​​​ប្រទេស​​​។

លោក សម រង្ស៊ី មេដឹក​​​នាំគណបក្ស​​​ប្រឆាំង​​​និយាយ​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​តាម​​​ប្រព័ន្ធ​​​ Skype នៅ​​​វេទិកា​​​សាធារណៈ​​​កាល​​​ពីម្សិលមិញ ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ នៅ​​​ក្នុង​​​រូប​​​ថត​​​បង្ហោះលើ​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក កឹម សុខា។ រូបថតៈ ហ្វេសប៊ុក​​​

លោក សម រង្ស៊ី មេដឹក​​​នាំគណបក្ស​​​ប្រឆាំង​​​និយាយ​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​តាម​​​ប្រព័ន្ធ​​​ Skype នៅ​​​វេទិកា​​​សាធារណៈ​​​កាល​​​ពីម្សិលមិញ ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ នៅ​​​ក្នុង​​​រូប​​​ថត​​​បង្ហោះលើ​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក កឹម សុខា។ រូបថតៈ ហ្វេសប៊ុក​​​

ថ្លែង​​​នៅ​​​វេទិកា​​​សាធារណៈ​​​ក្នុង​​​ស្រុក​​​កំពង់​​​ សៀម​​​ ខេត្ត​​​កំពង់​​​ចាម លោក​​​មាន​​​ប្រសា​សន៍​​​ថា “ថ្ងៃ​​​នេះ​​​ខ្ញុំ​​​សូម​​​ប្រកាស​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ថា​​​យើង​​​​​​មិន​​​ចាំ​​​បាច់​​​និយាយ​​​អ្វី​​​ពី​​​អ្នក​​​ដទៃ​​​ឡើយ​​​”។

លោក កឹម សុខា បាន​​​ថ្លែង​​​ថា “យើង​​​មិន​​​ចាំ​​​បាច់​​​ឆ្លើយ​​​តប​​​ចំពោះ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​និយាយ​​​​​​មក​​​កាន់​​​យើងឡើយ​​​​​ ហើយ​​​យើង​​​ក៏មិន​​​ចាំ​​​បាច់​​​ឈ្លោះ​​​ជាមួយ​​​នរណា​​​ដែរ​​​”។

លោក កឹម​​​ សុខា មិន​​​បាន​​​សំដៅ​​​ដល់​​​គណ​​​បក្ស​​​ប្រជា​​​ជនកម្ពុជា​​​ចំៗ​​​​​​នោះ​​​ទេ ​​​ប៉ុន្តែ លោក​បាន​​​​​​ ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​ថា ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​ចៀស​​​វាង​​​ការ​​​ពាក់​​​ព័ន្ធ​​​ជម្លោះ​​​តូច​​​តាច​​​ឥត​​​ប្រយោជន៍​​​ដែល​គណបក្ស​កាន់​អំណាច​​​​​ទំនង​ជា​អ្នក​​​ផ្តើម​​​ឡើង​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “វា​​​មាន​​​ជម្លោះ​​​១០​​​ទៅ​​​២០​​​ឆ្នាំ​​​​​​មក​​​ហើយ​​​ ហើយ​​​វា​​​មិន​​​ទាន់​​​បាន​​​បញ្ចប់​​​នៅ​​​ឡើយ​​​ទេ​​​។ យើង​​​ទទួល​​​រង​​​ច្រើន​​​ណាស់​​​។ អ្វី​​​ដែល​​​ទទួល​​​រង​​​ធ្ងន់​​​ធ្ងរ​​​បំផុត​​​នោះ​​​គឺ​​​សកម្ម​​​ជន​​​​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​”។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​ចូល​​​រួម​​​វេទិកា​​​សាធា​រណៈ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ បន្ទាប់​​​ពី​​​​​​ព្រឹត្តិការណ៍​​​នេះ​ថា លោក​​​ កឹម សុខា គ្រាន់​​​តែ​​​អំពាវ​​​​​​នាវ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ផ្តោត​​​ទៅ​​​លើ​​​របៀប​​​វារៈ​​​របស់​​​ខ្លួន​​​តែ​​​ប៉ុណ្ណោះ​​​។

លោក យ៉ែម បុញ្ញឫទ្ធិ បាន​​​ថ្លែង​​​ថា “គាត់​​​បាន​​​និយាយ​​​ក្នុង​​​​​​កិច្ច​​​ប្រជុំ​​​ថា គណបក្ស​​​សង្គ្រោះ​​​​​​ ជាតិ​​​នឹង​​​ចាប់​​​ផ្តើម​​​យុទ្ធ​​​សាស្ត្រ​​​អំពាវ​​​នាវ​​​ឲ្យ​​​​​​មាន​​​ការ​​​ពង្រឹង​​​ផ្ទៃ​​​ក្នុង​​​ ធ្វើ​​​វិមជ្ឈការ​​​អំណាច​​​កំណែ​​​ទម្រង់​​​ផ្ទៃ​​​ក្នុង​​​ និង​​​រៀប​​​ចំ​​​គោល​​​នយោ​​​បាយ​​​សម្រាប់​​​ការ​​​អនុវត្ត​​​នៅ​​​ពេល​​​អនាគត​​​”។            លោក​​​បាន​​​បន្ថែម​​​ថា “ជម្លោះ​​​បុគ្គល​​​មិន​​​បាន​​​នាំ​​​មក​​​នូវ​​​ផល​​​ប្រយោជន៍​​​ដល់​​​ប្រទេស​​​ជាតិ​​​ឡើយ​​​ វា​​​នាំ​​​ឲ្យ​​​សកម្ម​​​ជន​​​​​​គណបក្ស​​​សង្គ្រោះ​​​ ជាតិ​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​ទៅ​​​វិញ​​​ទេ​​​”។

លោក សុខ ឥសាន អ្នក​​​នាំ​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​អះ​​​អាង​​​ថា តាម​​​ធម្មតា​​​ភាគី​ខាង​​​លោក កឹម សុខា ទេ​​​ដែល​​​ចាប់​​​ផ្តើម​​​ជម្លោះ​​​តូច​​​តាច​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “គ្មាន​​​នរណា​​​ម្នាក់​​​ធ្លាប់​​​វាយ​​​ប្រហារ​​​គាត់​​​ទេ​​​។ ចាប់​​​តាំង​​​ពី​​​ចាប់​​​ផ្តើម​​​មក គ្មាន​​​នរណា​​​ម្នាក់​​​ធ្លាប់​​​វាយ​​​ប្រហារ​​​គាត់​​​ទេ​​​មាន​​​តែ​​​គាត់​​​ប៉ុណ្ណោះ​​​វាយ​​​ប្រហារ​​​អ្នក​​​ដទៃ​​​។​​​វា​​​តែង​​​តែ​​​ចាប់​​​ផ្តើម​​​ពី​​​រូប​​គាត់​​​ យើង​​​គ្រាន់​​​តែ​​​បញ្ជាក់​​​ឱ្យ​បាន​ច្បាស់ពី​បញ្ហា​​​ទាំង​​​នេះ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​បាន​​​ដឹង​​​តែ​​​ប៉ុណ្ណោះ​​​”។

cam-photo-sokha1គណបក្ស​​​ប្រឆាំង​​​ជឿ​​​ថា វា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​សង​​​សឹក​​​តែ​​​ប៉ុណ្ណោះ​​​ រួម​​​​​​មាន​​​ការ​​​ចាប់​​​មន្ត្រី និង​​​អ្នក​​​គាំទ្រ​​​របស់​​​ខ្លួន​​​​​​​​​មួយ​​​ចំនួន​​​ដាក់​​​ពន្ធ​​​នាគារ​​​ និង​​​​​​ការ​បង្ករបួស​ស្នាម​ជា​​​សាធារណៈ​​​ទៀត​​​ផង សម្រាប់​​​យុទ្ធ​​​នាការ​​​នយោ​​​បាយ​​​របស់​​​ខ្លួន​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​។

ពាក់​​​កណ្តាល​​​ផ្លូវ​​​រហូត​​​ដល់​​​ឆ្នាំ​​​មុន ​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ប្រកប​​​ដោយ​​​ប្រសិទ្ធ​ភាព​​​បំផុត​​​ដើម្បី​​​លើកឡើង​ពី​​​តំប​ន់​​​ព្រំដែន​​​​​​ដែល​​​វៀតណាម​​​បាន​​​រំលោភ​​​ចូល​​​ទឹក​​​ដី​​​កម្ពុជា​​​ ទន្ទឹម​​​នឹង​​​នោះ​​​ក៏បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ជា​​​សាធារណៈ​​​​​​ថា បាន​​​ឃុប​​​ឃិត​​​ក្នុង​​​ការ​​​កាត់​​​ដី​​​មួយផ្នែក​​​ធំ​​​ទៅ​​​ឲ្យ​​​វៀតណាម​​​ផងដែរ។

រដ្ឋាភិបាល​​​បាន​​​និយាយ​​​ការ​​​ពារ​​​ប្រឆាំង​​​ការ​​​អះ​​​អាង​​​នេះ​​​ ដោយ​​​មាន​​​ចំណាត់​​​ការ​​​ដែល​​​មិន​​​ធ្លាប់​​​មាន​​​ពី​​​មុន​​​មកតាម​​​រយៈ​​​ការ​​​បញ្ចេញ​​​លិខិត​​​ខ្លី​​​មួយ​​​ជា​​​សាធារណៈ​​​ដែល​​​បាន​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​វៀត​ណាម​​​ទាម​​​ទារ​​​ឲ្យ​​​ពួក​​​គេ​​​ដក​​​ចេញ​​​ពី​​​តំបន់​​​ដែល​​​ពួក​​​គេ​​​បាន​​​កាន់​​​កាប់​​​។

ចំ​​​ពេល​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​ និង​​​តែ​​​ពីរ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដឹក​​​នាំ​​​មនុស្ស​​​រាប់​​​រយ​​​នាក់​​​ទៅ​​​ពិនិត្យ​​​មើល​​​​​​ការ​​​រំលោភយក​​​ដី​​​នៅ​​​តាម​​​ព្រំដែន​​​ក្នុង​​​ខេត្ត​​ស្វាយរៀង​​ កាល​​​ពីខែ​​​កក្កដា សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ១១រូប​ ​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​​​​ថា មាន​​​ពិរុទ្ធភាព​​​ភ្លាមៗ​ពីបទ​​​ញុះ​​​ញង់​​​នៅក្នុង​សវានាការ​ជំនុំជម្រះ​​​​ដែល​​​បាន​អូស​​​បន្លាយ​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​។

រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ក្រោយ​​​មក មាន​​​ការ​​គាប​​​សង្កត់​​​ទៅ​​​លើ​​​គណបក្ស​​​ប្រឆាំង​​​ដូច​​​ជា​​​ការ​​​ចាប់ខ្លួន​​​​​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​ដាក់​​​ពន្ធនាគារ​​​ការ​​​វាយ​​​ដំ​​​ទៅ​​​លើ​​​តំណាង​​​រាស្ត្រ​​​ពី​​​ររូប​​​ពី​​​សំណាក់​​​អ្នក​​​ចូល​​​រួម​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ លោក កឹម សុខា ត្រូវ​​​បាន​​​ដក​​​តួ​​​នាទី​​​ជា​​​អនុ​ប្រធាន​​​ទី​​​១​​​រដ្ឋ​​​សភា​​​ និង​​​មាន​​​ការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​ទៅ​​​ប្រទេស​​​បារាំង​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​​​​ជា​​​ដើម។

ថ្លែង​​​តាម​​​រយៈ​​​ប្រព័ន្ធ Skype នៅ​​​វេទិកា​​​សាធារណៈ​​​កាល​​​ពី​​​ម្សិល​មិញ​ លោក​ សម ​​​រង្ស៊ី ​​​បាន​​​​​​ថ្លែង​​​ទៅ​​​កាន់​អ្នក​​​គាំទ្រ​​​ឲ្យ​​​​​​ពួត​​​​​ដៃ​​​គ្នា​​​រហូត​​​ដល់​​​ការ​​​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ឆ្នាំ​​​២០១៧​​​ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​ដែល​នៅ​​​ពេល​​​នោះ​​​ពួក​​​គេ​​​អាច​​សម្រេច​​​​បាន​​​នូវ​​​ការ​​​ផ្លាស់​​​ប្តូរ​​​។

លោក សម រង្ស៊ី បាន​​​ថ្លែង​​​ថា “យើង​​​ទាំង​​​អស់​​​គ្នា​​​តែង​​​តែ​​​ស្រឡាញ់​​​គ្នា​​​ ចាប់​​​ដៃ​​​គ្នា​​​ពិភាក្សា​​​ អំពី​​​បញ្ហា​​​គ្រប់​​​យ៉ាង​​​ជាមួយ​​​គ្នា​​​ តែង​​​តែ​​តស៊ូ​​​ជាមួយ​គ្នា និង​​​តែ​​​ង​​​តែ​​​ស្មោះ​​​ត្រង់​​​ចំពោះ​​​ជាតិ និង​​​ប្រជា​​​ជន​​​ដើម្បី​​​ប្រឹងប្រែង​រួម​​​គ្នា​​​ឆ្ពោះ​​​ទៅ​​​កាន់​​​គោល​​​ដៅ​​​របស់​​​យើង ហើយ​​​គោល​​​ដៅ​​​នោះ​​​គឺ​​​ត្រូវ​​​សង្គ្រោះ​​​ជាតិ​​​របស់​​​យើង​​​នា​​​ពេល​​​​​​​​​ឆាប់​​​ៗ​​​នេះ​​​”៕សារុន

The post លោក កឹម សុខា និយាយ​ថា គណបក្ស​សង្គ្រោះជាតិ​​គួរ​ចៀស​វាង​ជម្លោះ​តូច​តាច​ appeared first on ខេមបូឌា ដេលី.