ទេព អាណាន់ ចេញមុខស្តាប្រជាប្រិយភាព

Doliprane TVC

​អ្នកចម្រៀង​ប្រុស​លោក ទេព អាណាន់ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​យូរណាស់​មកហើយ ដែល​ទស្សនិកជន​ខ្លះ​ស្ទើរតែ​ភ្លេចមុខ​ទៀតផង​នោះ​គឺ​ថ្មីៗ​នេះ​បាន​លេចមុខ​ច្រៀង​នៅក្នុង​កម្មវិធី ផ្សេងៗ​តាម​កញ្ចក់​ទូរទស្សន៍ ជាពិសេស​លោក​បានចេញ​មុខ​ច្រៀង​នៅក្នុង​កម្មវិធី «Diamond Concert» របស់​ស្ថានីយទូរទស្សន៍​អប្សរា ផងដែរ ។ ជាមួយគ្នា និង ការបង្ហាញ​មុខ​ឡើងវិញ​នេះ​លោក​ថែមទាំង​ចេញ​បទ​ចម្រៀង​ថ្មីៗ​ប៉ុន្មាន​បទ​ផងដែរ​នៅក្នុង​ផលិតកម្ម​ស៊ី​ស្តារ (Cstar Production) ហើយ​បទ​ដែល​គេ​ចាប់អារម្មណ៍​ហើយ​លោក​តែងតែ​លើកយក​មក​ច្រៀង​នោះ គឺ​បទ «​វិប្បដិសារី​កូន​អាវ៉ាសែ​» ។

ទេព អាណាន់ ចេញមុខស្តាប្រជាប្រិយភាព

លោក ទេព អាណាន់ ជា​អតីត​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ តាំងពី​ជំនាន់​ជាមួយ អ្នកចម្រៀង​ស្រី ជិន សេរីយ៉ា ឯណោះ ។ ហើយ​កាលពីពេល​ថ្មីៗ​មកនេះ​លោក បាន​ប្រា​ប់យក​ព័ត៌មាន យើង​ថា មូលហេតុ​ដែល​លោក​ចេញមុខ​សាជាថ្មី​មកវិញ​នេះ​គឺ​ដោយសារតែ​លោក​ចង់​ស្តា​ប្រជាប្រិយ ភាព​របស់លោក​ឡើងវិញ​ព្រោះ​កន្លងមក​នៅក្នុង​ផលិតកម្ម​ចាស់​អត់​មាន​ផលិត​បទ​ចម្រៀង​ថ្មី​ឱ្យ​លោក​ច្រៀង​នោះទេ ។

ទេព អាណាន់ ចេញមុខស្តាប្រជាប្រិយភាព

ទាក់ទង​ទៅ​និង​ការបាត់​មុខ​អ្នកចម្រៀង ទេព អាណាន់ ក្នុង​រយៈពេល​យូរ​កន្លងមកនេះ បើតាម ប្រភពព័ត៌មាន​បានឱ្យ​ដឹ​ថា ដោយសារតែ​លោក​មាន​ចំណងទាក់ទង​រឿង​ស្នេហា ។ បើ​យោងតាម​មិត្ត​ជិត ស្និត​របស់លោក ទេព អាណាន់ ដែល​មិន​បញ្ចេញ​ឈ្មោះ​ក៏បាន​អះអាង​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ននេះ ទេព អាណាន់ មានកូន ២ នាក់​ទៅហើយ តែ​គេ​មិនបាន​បង្ហើប​ប្រាប់ថា ភរិយា​លោក​ជា​នរណា​នោះឡើយ ៕ យ៉ា​នុ​

ទេព អាណាន់ ចេញមុខស្តាប្រជាប្រិយភាព

ទេព អាណាន់ ចេញមុខស្តាប្រជាប្រិយភាព

ទេព អាណាន់ ចេញមុខស្តាប្រជាប្រិយភាព