MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

ការ​ប្រកួត​ក្របខ័ណ្ឌ​ La Liga របស់​អេស្ប៉ាញ​យប់​មិញ ក្រុម​យក្ស​របស់​អេស្ប៉ាញ​ Barcelona បាន​លត់​ Athletic Bilbao ​៦-០ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​៣​ Lionel Messi, Luis Suarez និង​ Neymar រក​គ្រាប់​ទាំង​អស់​គ្នា។ រីឯ​ Real Madrid ​​ក៏​មិន​ធម្មតា​ដែរ ដោយ​​បំបាក់​ Sporting Gijon ​៥-១ ស្រប​ពេល​ដែល​តារា​ឆ្នើម​ Gareth Bale, Karim Benzema និង​ Cristiano Ronaldo ​ក៏​រក​គ្រាប់​បាន​​គ្រប់​​គ្នា​ផង​ដែរ។

 

MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

 

MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

 

​​​៦គ្រាប់​របស់​ Barca គឺ​រក​បាន​ដោយ​ Messi ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៧, Neymar នាទី​៣១, Suarez ​ធ្វើ​បាន​ហែតទ្រីក​នាទី (៤៧, ៦៨, ៨២) និង​ Ivan Rakitic ​​នាទី​៦២។

 

ចំណែក​ឯ​ Real ​បាន​លត់​ Sporting Gijon ៥​គ្រាប់​នៅ​តង់​ទី​១ ​ដោយ​ Bale ​ស៊ុត​នាទី​៧, Ronaldo ២​គ្រាប់​នាទី​ (៩, ១៨) និង​ Benzema ២​គ្រាប់​នាទី​ (១២, ៤១)។ ប៉ុន្តែ​ Sporting តាម​បាន​១​គ្រាប់​វិញ​នៅ​តង់​ទី​២ ​នាទី​៦២ ដោយ​ López Blanco៕

 

MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

 

MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

 

MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

 

MSN & BBC ជួយ​ Barca & Real ឈ្នះ​​​កប់ៗ​ដូច​គ្នា​យប់​មិញ

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម (ចុច Watch on YouTube)៖

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc