​ប្រាក់ សុវណ្ណារ៉ា ​​​នឹង​​ចុច​យក​​​កីឡាករ​​​​ ១០​នាក់​បន្ថែម​ចូល​​ក្រុម​ Cambodian All Stars

​ប្រាក់ សុវណ្ណារ៉ា ​​​នឹង​​ចុច​យក​​​កីឡាករ​​​​ ១០​នាក់​បន្ថែម​ចូល​​ក្រុម​ Cambodian All Stars

លោក ប្រាក់ សុវណ្ណារ៉ា​ គ្រូ​បង្ហាត់​ក្រុម​​​ Cambodian All Stars ​នឹង​ជ្រើស​​រើស​កីឡាករ​​​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចំនួន១០ នាក់​បន្ថែម​ទៀត​​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ​ក្រុម​ Buriram United ​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៦​ សម្រាប់​ប្រកួត​មិត្ត​ភាព​អន្តរជាតិ។

 

​ប្រាក់ សុវណ្ណារ៉ា ​​​នឹង​​ចុច​យក​​​កីឡាករ​​​​ ១០​នាក់​បន្ថែម​ចូល​​ក្រុម​ Cambodian All Stars

​​​លោក ប្រាក់ សុវណ្ណារ៉ា​

 

គ្រូ​បង្គោល​​​របស់​ក្រុម​បឹង​កេត​អង្គរ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នឹង​ជ្រើស​រើស​​យក​កីឡាករ​​​​ជម្រើស​ជាតិ​កម្ពុជា​ចំនួន១០ នាក់​បន្ថែម​ទៀត​ដើម្បី​​ចូល​រួម​ជា​មួយ​ក្រុម​ Cambodian All Stars សម្រាប់​ការ​ជួប​ក្រុម​ជើង​ឯកថៃ​​ Buriram United នា​ពេល​ខាង​មុខ​នេះ ។ លោក​សម្លឹង​ឃើញ​ថា ​​ក្រុម​របស់​លោក​មាន​ចំណុច​ខ្វះ​ខាត​​ត្រង់​តំបន់​ការពារ ​​និង​បម្រើ​​កណ្ដាល​​ ដែល​ចាំ​បាច់​ត្រូវ​តែ​រក​កីឡាករ​មក​ជួយ​បន្ថែម។

 

​លោក​បន្ត​ថា ​ក្រុម​ Buriram United ជា​ក្រុម​ខ្លាំង​ ​បើ​ប្រៀបធៀប​ជា​មួយ​ក្លឹប​នៅ​ប្រទេស​​ក្នុង​​អាស៊ាន ប៉ុន្តែ​ដោយ​សារ​​ក្រុម​របស់​លោក​អាច​ជ្រើស​រើស​កីឡាករ​បាន​ចម្រុះ​​ជោតិសាស្ត្រ​ ដែល​លេង​​ក្នុង​លីគ​កម្ពុជា​​ ហេតុ​នេះ​លោក​មាន​ក្ដី​​រំពឹង​ថា​លទ្ធផល​ នឹង​ល្អ​ប្រសើរ​​សម្រាប់​ប្រកួត​មិត្ត​ភាព​ទី២។

 

​​សម្រាប់​​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​​កាល​ពី​ថ្ងៃ​ទី១៦ ជា​មួយ​ក្រុម​ SCG Muangthong United ​ដែល​ឈ្នះ ៤-៣​​ ​នោះ​ក្រុម​លោក ប្រាក់ សុវណ្ណារ៉ា មាន​កីឡាករ​តែ​១៩នាក់​ប៉ុណ្ណោះ​។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​មក​ដល់​ទឹក​ដី​កំណើត​វិញ​​វេលា​ម៉ោង១០ ព្រឹក​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៦ នេះ​ បន្ទាប់​មក​លោក​ ប្រាក់ សុវណ្ណារ៉ា នឹង​ធ្វើ​ការ​ជ្រើស​រើស​កីឡាករ​ក្នុង​​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បន្ថែម​ ដើម្បី​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ ស្រី សុវណ្ណារ៉ា​​