រថយន្ត​ប្រភេទ ​អ៊ីប្រ៊ី​ត​តំបូង​របស់ Hyundai ម៉ូ​ឌែ​ល​IONIQ បង្ហាញខ្លួន

Doliprane TVC

​រថយន្ត Hyundai IONIQ គឺជា​រថយន្ត​ទីមួយ​របស់​ក្រុមហ៊ុន ដែល​នឹង​បង្ហាញ​នូវ​ប្រភេទ Hybrid ។ រថយន្ត​នេះ ប្រើ​ម៉ា​ស៊ីន​ចំណុះ ១,៦​លីត្រ Kappa GDi និង​បំពាក់កំលាំង ម៉ូ​ទ័​រ​អគ្គិសនី​ម៉ាញ៉េ​ទិច​។ កម្លាំង ម៉ា​សី​ុ​ន​ទំហំ ១០៣,៥​សេះ និង​កំលាំង​ម៉ូ​ទ័​រ​អាច​បន្ថែម​បាន ៤៣​សេះ​ទៀត​។ ​ម៉ា​ស៊ីន​ត្រូវបាន​រចនា​ឡើងជា​ប្លុក​ដាច់ដោយឡែក មាន​ប្រព័ន្ធ​បន្ថយកំដៅ និង​ថាមពល​ប្រើ​ប្រេងសាំង ត្រូវបាន​បញ្ជូន​តាម​ប៊ិច​សាំង​មាន​សំពាធ​រុញ​ខ្ពស់​កម្រិត 200 bar ។ ថាមពល​រុញ​ម៉ូ​ទ័​រ អាច​ផ្តល់​ថាមពល​ពី​អាគុយ​ប្រភេទ lithium-ion polymer សាក​ថាមពល​ពី​ម៉ា​ស៊ីន​។

រថយន្ត​ប្រភេទ ​អ៊ីប្រ៊ី​ត​តំបូង​របស់ Hyundai ម៉ូ​ឌែ​ល​IONIQ បង្ហាញខ្លួន

ម៉ា​ស៊ីន​រថយន្ត​នេះ​មាន​ចង្កឹះ​លេខ ទ្វេ សម្រាប់​ម៉ូ​ឌែ​ល Hyundai Tucson ប្រភេទ Hybrid ។ ​តួ​រថយន្ត Hyundai IONIQ ត្រូវបាន​ផលិតឡើង ៥៣%​ពី​លោហៈ​ដ៍​ស្វិត​រឹងមាំ លាយ​ជាមួយ​សារធាតុ អាលុយមីញ៉ូម​។ សម្រាប់​ម៉ូ​ឌែ​ល​ថ្មី ឆ្នាំ ២០១៦​នេះ គឺ​វា​ជួយ​កាត់បន្ថយ​ទំងន់​រថយន្ត​បាន ៤៥% សរុប​ទាំង តួ តំបូល តួ​មុខ និង​ផ្នែក​ផ្សេងៗ​របស់​រថយន្ត ។ សុផល (Source: Hyundai)

រថយន្ត​ប្រភេទ ​អ៊ីប្រ៊ី​ត​តំបូង​របស់ Hyundai ម៉ូ​ឌែ​ល​IONIQ បង្ហាញខ្លួន