តេជោ សែន៖ អ្នកបោកប្រាស់ ហ៊ុន សែន បាន មិនទាន់កើត ពីផ្ទៃម្តាយនៅឡើយទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលអាចបោកប្រាស់សម្តេចបានលើផ្នែកនយោបាយ នៅមិនទាន់កើតនៅឡើយនោះទេ ហើយជនដែលមានគំនិតរបៀបនេះ ក៏សូមប្រាថ្នាបោកប្រាស់តទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈសារក្នុងបណ្តាញទំនាក់ទំនងហ្វេកប៊ុកផ្ទាល់ខ្លួនថា "ខ្ញុំមិនដែលបានអាន នូវអត្ថបទកាសែតថៃ ដែលចុះផ្សាយ ពីគ្រូទាយថៃ ដែលបានទាយពីនយោបាយខ្មែរនោះទេ។ ចៃដន្យ ខ្ញុំឃើញអត្ថបទនេះមុននេះ៤ថ្ងៃ ខ្ញុំឆ្លៀតអានក៏ប្រទះឃើញលើចំណុច អ្នកនយោបាយខ្លះ ចង់បោកខ្ញុំ តែត្រូវខ្ញុំដឹង ក៏វាយបំផ្លាញចោលវិញ នូវល្បិចដ៏អាក្រក់នោះ។ ត្រូវមហាសែនត្រូវលើចំណុចនេះ"។

សម្តេច បានបញ្ជាក់ទៀតថា "សូមផ្តាំផ្ញើទៅផងថា អ្នកបោកប្រាស់ ហ៊ុន សែន បានមិនទាន់កើត ពីផ្ទៃម្តាយនៅឡើយទេ ហើយសូមកុំប្រាថ្នា បោកប្រាស់តទៅទៀត។ បើចង់លេងជាមួយ ហ៊ុន សែន គឺសុំតែការស្មោះត្រង់ប៉ុណ្ណោះ"។

ជាមួយគ្នានោះ សម្តេចក៏បាន ភ្ជាប់នូវអត្ថបទជាភាសារថៃ និងភាសាខ្មែរ ដើម្បីអានទាំងអស់គ្នា រួចហើយប្រៀបធៀបជាមួយសភាពការណ៍ ដែលបាន នឹងកំពុងកើតឡើងនៅកម្ពុជា៕