អគ្គិភ័យឆេះផ្សារឯករាជ្យ ជិតមួយម៉ោង ខូចខាតតូបអស់បួន

ភ្នំពេញ៖ តូបលក់សំលៀកបំពាក់ប្រជាពលរដ្ឋប្រមាណ៤តូប ស្ថិតនៅក្នុងផ្សារឯករាជ្យ បានរងការខូចខាតទំាងស្រុង បន្ទាប់ពីត្រូវបានអគ្គិភ័យឆាបឆេះ នៅម៉ោងប្រមាណ ៦៖២០នាទី ព្រឹកថ្ងៃទី១៨ ខែមករា ក្រោយការអន្តរាគមន៍របស់កម្លាំងអាជ្ញាធរ ក្រុមពន្លត់អគ្គិភ័យ និងលោកអភិបាលខណ្ឌមានជ័័ រួមទំាងចៅសង្កាត់ស្ទឹងមានជ័យ ភ្លើងបានរលត់ទៅវិញនៅម៉ោប្រមាណ ៧៖២០នាទី ព្រឹកថ្ងៃដដែរនេះ។

បើតាមលោក ព្រហ្ម យ៉ត ប្រធានអង្គភាពបង្ការ និងពន្លត់អគ្គិភ័យ បានឆាបឆេះ នៅក្នុងផ្សារឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្រុមទី២ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងប្រតិបត្តិការនេះ ក្រុមពន្លត់អគ្គិភ័យប្រើប្រាស់រថយន្តចំនួន ៩គ្រឿង ប៉ុន្តែបាញ់អស់តែ៥គ្រឿងប៉ុណ្ណោះ ភ្លើងក៏រលត់ជាស្ថាពរ។

លោក ព្រហ្ម យ៉ត ក៏បានបញ្ជាក់ទៀតថា អគ្គិភ័យនេះ តាមការសន្និដ្ឋានជំហានដំបូង អាចបណ្តាលមកពីការទុសេខ្សែភ្លើង ដោយទំហំនៃការខូចខាតនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ៕