អ្នក​មាន ៦២នាក់ មាន​ទ្រព្យ​សម្បត្តិ​ស្មើ​ទ្រព្យ​​ប្រជាជន​ពាក់​កណ្ដាល​នៃ​ពិភពលោក


អ្នក​មាន ៦២នាក់ មាន​ទ្រព្យ​សម្បត្តិ​ស្មើ​ទ្រព្យ​​ប្រជាជន​ពាក់​កណ្ដាល​នៃ​ពិភពលោក

១ ភាគ​រយ​នៃ​ចំនួន​អ្នក​មាន​​ នា​ពេល​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​​ស្មើ​នឹង​​​ទ្រព្យ​សម្បត្តិ​ប្រជាជន​មួយ​ផ្នែក​នៃ​ពិភព​លោក​​បូក​ចូល​គ្នា​​។ នេះ​បើ​តាម​ អង្គការ​អន្តរជាតិ​ស្វែង​រក​ដំណោះ​ស្រាយ​​លើ​ភាព​ក្រី​ក្រ ​​ Oxfam។

 

អ្នក​មាន ៦២នាក់ មាន​ទ្រព្យ​សម្បត្តិ​ស្មើ​ទ្រព្យ​​ប្រជាជន​ពាក់​កណ្ដាល​នៃ​ពិភពលោក
 

គេ​ចាត់​ទុក​ថា​អ្នក​មាន​ទ្រព្យ​​សម្បត្តិ​​និង​សាច់​ប្រាក់​​ចាប់​ពី ៦៨ ៨០០​ដុល្លារ ចូល​ក្នុង​ចំណាត់​ថ្នាក់​១០​ភាគ​រយ។ ចំណែក​អ្នក​មាន​ទ្រព្យ​ចាប់​ពី​ ៧៦០ ០០០​ដុល្លារ​ឡើង​ទៅ​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​អ្នក​មាន ១ភាគរយ។ ចំនួន​ទាំង​​នេះ​ដែល​បង្ហាញ​ថា ចំនួន​អ្នក​មាន​បំផុត ៦២ នាក់​ស្មើ​​នឹង​ ទ្រព្យ​សម្បត្តិ​បូក​បញ្ចូល​គ្នា​របស់​ចំនួន​​ប្រជាជន​ក្រី​ក្រ​ ៥០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​លើ​ពិភព​លោក។​​​​​​

 

ទិន្នន័យ​​ទទួល​បាន​ពី​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ Credit Suisse ដែល​បង្ហាញ​ពី​លទ្ធផល​ខាង​លើ​នេះ​បាន​​ជំរុញ​​ឲ្យ​​អ្នក​ដឹកនាំ​​​​ជា​ច្រើន​ចូល​រួម​កិច្ច​ប្រជុំ​​វេទិកា​សេដ្ឋកិច្ច​ពិភព​​លោក​​​ នា​ទី​ក្រុង​​ Davos ប្រទេស​ស្វីស​​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​អំពី​បញ្ហាគម្លាត​​​​​​​នោះ ៕

 

អ្នក​មាន ៦២នាក់ មាន​ទ្រព្យ​សម្បត្តិ​ស្មើ​ទ្រព្យ​​ប្រជាជន​ពាក់​កណ្ដាល​នៃ​ពិភពលោក
 

​ចុចអាន៖ ឃើញ​ផ្ទះ​ល្វែង​ស្អាត​យក​លុយ​ទៅ​កក់ ​ប្រយ័ត្ន​អស់​រលីង​បើ​មិន​ពិចារណា​លើ​ចំណុច​ទាំង​នេះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN, BBC​