​​​រញ្ជួយ​ដី​​នៅ​ឥណ្ឌូណេស៊ី​ កម្ទេច​ផ្ទះ​​ពលរដ្ឋ ១២០​ខ្នង​ និង​របួស​ជាច្រើន​នាក់​

​​​រញ្ជួយ​ដី​​នៅ​ឥណ្ឌូណេស៊ី​ កម្ទេច​ផ្ទះ​​ពលរដ្ឋ ១២០​ខ្នង​ និង​របួស​ជាច្រើន​នាក់​

​មនុស្ស ៨នាក់ ​បាន​រង​របួស ​និង​ផ្ទះ ១២០ខ្នង​ ​ត្រូវ​ខូច​ខាត​ ​ក្រោយ​​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៥រ៉ិចទ័រ ​បាន​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

​​​រញ្ជួយ​ដី​​នៅ​ឥណ្ឌូណេស៊ី​ កម្ទេច​ផ្ទះ​​ពលរដ្ឋ ១២០​ខ្នង​ និង​របួស​ជាច្រើន​នាក់​

ការ​រញ្ជួយ​ដី​ ​​កើត​ឡើង​មាន​ជម្រៅ​ដី​ ៤៦គីឡូម៉ែត្រ ​កាល​វេលា​ម៉ោង​ ៨៖២២នាទី​ព្រឹក​​ម្សិលមិញ​ នៅ​សមុទ្រ Banda ជិត​កោះ Maluku នេះ​បើ​តាម​ការ​វាស់​ស្ទង់​ភូមិសាស្ត្រ​អាមេរិក។

 

​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី និយាយ​ថា​​​ការ​​រញ្ជួយ​ដី ​​​មិន​មាន​សញ្ញា​នៃ​រលក​យក្ស​ស៊ូណាមិ​ទេ ប៉ុន្តែ​​បាន​ធ្វើ​ឲ្យ​ប្រជាជន​រង​របួស និង​ខូច​ខាត​ផ្ទះ​សម្បែង​នៅ​ក្បែរ​ៗ​កោះ​ខាង​លើ។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ពី​​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។ ​​របាយការណ៍​បឋម​​ដែល​មន្ត្រី​ឥណ្ឌូណេស៊ី​ទទួល​បាន​ ​គឺ​​​ភូមិ​ចំនួន​ពីរ​លើ​កោះ​ Ambalau ​បាន​រង​គ្រោះ​ខ្លាំង​ជាងគេ។

​​​

គ្រោះ​រញ្ជួយ​ដី​ដែល​កើត​មាន​នៅ​ឥណ្ឌូណេស៊ី​​​តាម​បណ្ដោយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​គឺ​ដោយ​សារ​ចលនា​​តិច​តូនិច​​កម្រើក​ បង្ក​រ​ឲ្យ​កើត​មាន​រញ្ជួយ​ដី និង​សកម្មភាព​ភ្នំ​ភ្លើង។ ​តួយ៉ាង​​​ការ​រញ្ជួយ​ដី​​​ដ៏​ធំ​នៅ​ក្រោម​​មហាសមុទ្រ​ឥណ្ឌា​កាល​ពី​ឆ្នាំ ២០០៤ ​​បាន​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ ​​និង​​បោក​បក់​​ទៅ​លើ​ខេត្ត Aceh ​លើ​កោះ​ស៊ូម៉ាត្រា។

 

​រលក​យក្ស​ស៊ូណាមិ​ កាល​នោះ​ ​បាន​សម្លាប់​ប្រជាជន​ឥណ្ឌូណេស៊ី​ជាង ១៧ម៉ឺន​នាក់ ​និង​រាប់​សិប​ម៉ឺន​ទៀត​រង​របួស៕

 ​​​រញ្ជួយ​ដី​​នៅ​ឥណ្ឌូណេស៊ី​ កម្ទេច​ផ្ទះ​​ពលរដ្ឋ ១២០​ខ្នង​ និង​របួស​ជាច្រើន​នាក់​រលកស៊ូណាមិ​ នៅឥណ្ឌូណេស៊ី កាល​ឆ្នាំ ២០០៤

 

ចុចអាន៖ កោះ​ឥណ្ឌូណេស៊ី​​​​ជាង​២០០០​ នឹង​ត្រូវ​បាត់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​

ចុចអាន៖ ​ជើង​ហោះហើរមាន​សុវត្ថិភាព​តិច​បំផុតទាំង​ ១០លើលោក មាន​​​៩ ​មក​ពី​ឥណ្ឌូណេស៊ី

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia