ដឹង​ទេ​ថា គេ​ពូន​ភ្នំស្រូវ​ដើម្បី​អ្វី?

ដឹង​ទេ​ថា គេ​ពូន​ភ្នំស្រូវ​ដើម្បី​អ្វី?

ដឹង​ទេ​ថា គេ​ពូន​ភ្នំស្រូវ​ដើម្បី​អ្វី?

 

ជា​ទំនៀម​ទំលាប់​ពី​បុរាណកាល​មក ក្រោយ​រដូវ​ប្រមូល​ផល​ច្រូតកាត់​រួចរាល់ គេ​តែងតែ​ធ្វើ​ពិធីបុណ្យ​មួយ​ហៅថា បុណ្យ​ពូន​ភ្នំស្រូវ។ តើ​ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី?

 
ដឹង​ទេ​ថា គេ​ពូន​ភ្នំស្រូវ​ដើម្បី​អ្វី?

 

បើតាម​ការ​ឲ្យ​ដឹង​ពី​លោកតា សៀន ជា​អាចារ្យវត្ត​អង្គ​ផ្តៀក ក្នុងស្រុក​ឈូក ខេត្តកំពត បាន​ឲ្យ​ដឹង ការធ្វើ​ពិធីបុណ្យ​ពូន​ភ្នំស្រូវ​នេះ មាន​គោលបំណង​សំខាន់​ចំនួន​បី គឺ​តាម​ដែល​គាត់​ចេះ​ចាំ និង​ធ្លាប់ធ្វើតៗគ្នា។
 

-ទីមួយ គេ​ពូន​ភ្នំស្រូវ​នេះ​ដើម្បី​យកទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​គ​ង្គ​នៅក្នុង​វត្ត​អារាម។

-​ទី​ពីរ​គឺ ទុក​សម្រាប់​ការកសាង​សម​ទ្ធិ​ផល​នៅក្នុង​វត្ត និង​ជា​ប្រយោជន៍​រួម​សម្រាប់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដូចជា​ការ​ជុស​ជុល​ផ្លូវ​ជាដើម។

-ទី​បី គឺ​ដើម្បី​ជាការ​ដឹងគុណ​ដល់​ព្រះមេរុ ដែល​បាន​ចិញ្ចឹម​មនុស្សលោក និង​សុំ​ខមាទោស​ដែល​យើង​បាន​បោក​បែន ជាន់ឈ្លី ឫ​ការខុសឆ្គង​ដោយ​ចេតនា ឫ​អ​ចេ​តនា​ក្តី។

 
ដឹង​ទេ​ថា គេ​ពូន​ភ្នំស្រូវ​ដើម្បី​អ្វី?

 

 

ពេលខ្លះ​គេ​ធ្វើបុណ្យ​ពូន​ភ្នំស្រូវ​នៅ​វត្ត​រួមគ្នា តែ​ពេលនេះ​គេ​ធ្វើតាម​ក្រុមនីមួយៗតាម​ក្រុម ព្រោះ​ភូមិ​មាន​ទំហំ​ធំ។ ឯ​ស្រូវ​ដែល​ពុទ្ធបរិស័ទ​យកមក​ចូល គឺ​អាស្រ័យ​ទៅតាម​សទ្ធារៀងៗខ្លួន មិនមាន​ការកំណត់​ទេ។ ជាធម្មតា​ប្រជាជន​មិន​ត្រឹមតែ​យក​ស្រូវ​មក​ចូល​បុណ្យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​បច្ច័យ​មក​ចូល​ថែមទៀត ទោះ​តិច​ច្រើនក្តី។

 

បើ​ក្រឡេក​ទៅ​មើល​ពិធីបុណ្យ​ពូន​ភ្នំស្រូវ មិនសូវ​ជាមាន​ពិធី​រញ៉េរញ៉ៃ​ច្រើន​ទេ គឺ​ពេលព្រឹក​ពុទ្ធបរិស័ទ​នាំយក​ស្រូវ​មកចាក់​ពូន​លើ​ទីតាំង​មួយកន្លែង​រហូតដល់​ពេល​ល្ងាច​មាន​ពិធីសូត្រមន្ត ដោយមាន​ព្រះសង្ឃ​ចូលរួម​ផង លុះ​ព្រឹក​ឡើង​ប្រជាជន​នាំយក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ។ ទោះជា​យ៉ាងណា​លោកតា​ប្រាប់ថា ការធ្វើ​បុណ្យ​នេះ​គឺ​តាម​ទំលាប់​ចាស់​បុរាណ​មក និង​តាម​ការយល់ឃើញ មិនដឹងថា​គាត់​និយាយ​នេះ​ត្រូវ​តាម​ក្បួនច្បាប់​នោះទេ បើសិន​ជាមាន​កំហុសឆ្គង សូមមេត្តា​ខន្តីអភ័យទោស។

 
ដឹង​ទេ​ថា គេ​ពូន​ភ្នំស្រូវ​ដើម្បី​អ្វី?

 

ដឹង​ទេ​ថា គេ​ពូន​ភ្នំស្រូវ​ដើម្បី​អ្វី?

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!