អ្នក​ជិះ​យន្តហោះ ថត​ជាប់​ស្រមោល​ចម្លែក​លើ​ពពក ​សង្ស័យ​ថា​ជា​មនុស្ស​យន្ត​ The Iron Giant


អ្នក​ជិះ​យន្តហោះ ថត​ជាប់​ស្រមោល​ចម្លែក​លើ​ពពក ​សង្ស័យ​ថា​ជា​មនុស្ស​យន្ត​ The Iron Giant

​រូបភាព​ស្រមោល​ដ៏​ចម្លែក​មួយ​ ត្រូវ​បាន​អ្នក​ដំណើរ​តាម​យន្ត​ហោះ​ប្រទះ​ឃើញ​នៅ​លើ​ពពក ​ក្នុង​កម្ពស់ ​៩​គីឡូម៉ែត្រ ​ហើយ​រូប​ស្រមោល​ដ៏​ចម្លែក​នេះ​ត្រូវ​ថត​ជាប់​ដោយ​លោក​ Nick O’Donoghue ​ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​បង្កើត​កម្មវិធី​ (Software Developer) ​មួយ​របស់​ប្រទេស​អៀរឡង់​។

 

អ្នក​ជិះ​យន្តហោះ ថត​ជាប់​ស្រមោល​ចម្លែក​លើ​ពពក ​សង្ស័យ​ថា​ជា​មនុស្ស​យន្ត​ The Iron Giant

 

មាន​ការ​សន្និដ្ឋាន​ជា​ច្រើន​ជុំ​វិញ​រូប​ភាព​មួយ​នេះ​ ​តែ​ការ​សន្និដ្ឋាន​ទាំង​នោះ​គឺ​ភាគ​ច្រើន​លើក​ឡើង​ថា​ស្រមោល​នោះ​វា​ពិត​ជា​ដូច​ទៅ​នឹង​រូបរាង​នៃ​មនុស្ស​យន្ត​ដែល​ពួក​គេ​ធ្លាប់​បាន​ឃើញ​ក្នុង​​ភាពយន្ត​វិទ្យាសាស្ត្រ​មួយ​ឈ្មោះ​ថា ” The Iron Giant ”​។ ​លើស​ពី​នេះ ​មាន​មតិ​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា​ ​ស្រមោល​នោះ​ពិត​ជា​ដូច​មនុស្ស​យន្ត​មែន​តែ​វា​ប្រហែលជា​​ស្រមោល​ដែល​កើត​ចេញ​ពី​បណ្ដុំ​ផ្សែង​ដែល​ចេញ​ពី​រោងចក្រ​ថាមពល​ប៉ុណ្ណោះ​។

 

​កាល​ពី​ប៉ុន្មាន​ខែ​មុន​មាន​ជនជាតិ​ចិន​រាប់​ពាន់​អ្នក​ដែល​រស់​នៅ​តំបន់ Jiangxi និង Foshan បាន​អះអាង​ថា​ពួក​គេ​បាន​ឃើញ​មាន​ទី​ក្រុង​អណ្ដែត​លើ​ពពក។​ ជា​មួយ​គ្នា​នេះ​អ្នក​វិទ្យាសាស្ត្រ​ខាង​អាកាស​ធាតុ​បាន​ពន្យល់​ថា​នេះ​អាច​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​សម្ពាធ​របស់​ពពក​ដែល​បង្កើត​បាន​ជា​ស្រមោល​ផ្សេងៗ​ដែល​គេ​ហៅ​ថា ​”​Fata Morgana​”​៕

 

អ្នក​ជិះ​យន្តហោះ ថត​ជាប់​ស្រមោល​ចម្លែក​លើ​ពពក ​សង្ស័យ​ថា​ជា​មនុស្ស​យន្ត​ The Iron Giant

 

អ្នក​ជិះ​យន្តហោះ ថត​ជាប់​ស្រមោល​ចម្លែក​លើ​ពពក ​សង្ស័យ​ថា​ជា​មនុស្ស​យន្ត​ The Iron Giant

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ dailymail