សុខភាព &raquo សុខភាព

រួម​ភេទ​មិន​គ្រាន់តែ​ជា​មធ្យោបាយ​អស្ចារ្យ​មួយ​ក្នុង​លក្ខណៈ​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​យូរអង្វែង ។ ពិត​ណាស់​នៅ​ពេល​ដែល​អារម្មណ៍​ទទួល​បាន​នូវ​ភាព​រំជើបរំជួល​ដក់​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​គឺជា​អត្ថប្រយោជន៍​សុខភាព​រយៈពេល​វែង​។

ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​រួម​ភេទ ៖

១-​ធ្វើ​ឱ្យ​ល្អ​ប្រសើ​នូវ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង៖
ភាព​ជឿជាក់​លើ​ខ្លួនឯង​គឺជា​បញ្ហា​សំខាន់​មួយ​មិន​ត្រឹមតែ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ទៀត​ផង​។ នៅ​ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​អ្នក នឹង​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវការ​អាច​ជា​ការ​ជំរុញ​នូវ​ភាព​ជឿជាក់​ដ៏​ខ្លាំង​មួយ​សម្រាប់​អ្នក ។

២-​កាត់​បន្ថយ​ភាព​តានតឹង (Stress)៖
ការ​មាន​ភាព​តានតឹង​ក្នុង​ចិត្តជា​ប្រចាំរយៈពេល​វែង​អាច​បង្ក​ជា​បញ្ហា​ហូរហែ​ដល់​រាង​កាយ​អ្នក ។ ការ​ឡើង​ឈាម ការ​ថយ​ចុះ​នៃ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ស៊ាំ​រាង​កាយ ការ​កើនឡើង​នូវ​ភាព​ឆាប់​អន់ចិត្ត ភាព​តប់ប្រមល់ និង​ការ​ធ្លាក់​កម្លាំងចិត្ត​អាច​ជា​មូលហេតុ​បង្កើន​កម្រិត​ភាព​តានតឹង​ដល់​អ្នក ។ ដូច្នេះ​សំខាន់​ណាស់​ដែល​ត្រូវ​តែ​រក្សា​ការ​ពិនិត្យ​ភាព​តានតឹង ។ បន្ទាប់​ពី​សកម្មភាព​ពិតប្រាកដ​នៃ​ការ​រួម​ភេទ និង​ឱប​ថ្នាក់ថ្នម​រួច សម្ពាធ​ឈាម​របស់​អ្នក​អាច​ថយ​ចុះ ។ ការ​រួម​ភេទ​គឺជា​ភ្នាក់ងារ​ទំនាក់ទំនង​មួយ​ដ៏​មហិមា ហើយ​អាច​ធ្វើ​ឱ្យ​អ្នក​និង​ដៃគូ​អ្នក​បាន​បង្ហាញ​ពី​អារម្មណ៍​ដែល​ខ្លួន​មាន​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ។

៣-​ដុត​បំផ្លាញ​កាឡូរី ៖
ប្រសិនជា​អ្នក​ធាត់​លើស​ទម្ងន់ អ្នក​អាច​នឹង​មាន​បញ្ហា​សុខភាព​ច្រើន​យ៉ាង ។ ដើម្បី​ដោះស្រាយ​បញ្ហា គេ​ត្រូវ​តែ​បញ្ចុះទម្ងន់​ហើយ​ទម្លាប់​ជា​ប្រចាំ​ដ៏​ទាន់​សម័យ​ពិតជា​អាច​ជួយ​អ្នក​បាន ។ យ៉ាងណា​ក៏​ដោយ ចម្លើយ​ពិត​អាច​នៅ​ក្បែរ​មាត់ទ្វារ​របស់​អ្នក បន្ទប់ដេក​របស់​អ្នក ឬ​នៅ​មុខ​បន្ទប់​របស់​អ្នក ។ ចូរ​ចង​ចាំ​ថា ការ​រួម​ភេទ​អាច​រាប់​ជា​ការ​ហាត់ប្រាណ​បាន​ដែរ​ហើយ​វា​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​ដល់​៩០​រៀង​រាល់ពេល​រួម​ភេទ​កន្លះ​ម៉ោង ។

៤-​ពង្រឹង​ទំនាក់ទំនង ៖
ការ​ស្រាវជ្រាវ​ដែល​អាចយ​កមក​ពិចារណា​បាន​បង្អុ​ល​បង្ហាញ​ថា ការ​មាន​ទំនាក់ទំនង​វិជ្ជមាន​អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ចំពោះ​សុខភាព​របស់​អ្នកជា​ទូទៅ ។ គូ​ស្វាមីភរិយា​ដែល​រៀប​ការ​ត្រឹមត្រូវ​និង​រស់នៅ​ក្នុង​សុភមង្គល​មាន​បញ្ហា​ស្មុគស្មាញ​ផ្នែក​សុខភាព​ដូច​ជា កើត​ជំងឺមហារីក ខ្សោយបេះដូង​...​ទាប​បំផុត ។

៥-​ប្រឆាំង​នឹង​មហារីក​ប្រូ​ស្តា​ត ៖
ប្រូ​ស្តា​ត​គឺជា​ក្រពេញ​តូច​មួយ​ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​ឈ្មោល ។ វា​ផលិត​នូវ​សមាសភាព​អាល់​កា​ឡាំង​នៃ​ទឹកកាម​ដែល​អាច​ជួយ​ការពារ​កោសិកាបន្តពូជ ។ ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា បណ្តា​បុរស​ដែល​បញ្ចេញ​ទឹកកាម​ទៀងទាត់​៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ប្រឈម​តិច​បំផុត​ទៅ​នឹង​មហារីក​ប្រូ​ស្តា​ត ។ ការ​បញ្ចេញ​ចោល​ទឹកកាម​បែប​នេះ​នឹង​អាច​ជួយ​បង្ហូរ​ចេញ​នូវ​សមាសធាតុ​មិនល្អ​ដែល​ធ្វើ​ឱ្យ​កើត​មហារីក​ប្រូ​ស្តា​ត ។

៦-​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​សុខភាព​បេះដូង​៖
មិន​ថា​អ្នក​ផ្ចិតផ្ចង់​លើ​ការ​ទទួលទាន​ប៉ុនណា​ឡើយ អ្នក​នៅ​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ជំងឺ​គាំងបេះដូង ប្រសិនជា​អ្នក​មិន​ហាត់ប្រាណ ។ ដូចដែល​បាន​បញ្ជាក់​ពី​ខាង​ដើម​រួច​ហើយ ការ​រួម​ភេទ​គឺជា​លំ​ហាត់ប្រាណ​មួយ ហើយ​បេះដូង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ​នៅ​ពេល​យើង​ហាត់ប្រាណ ។ ចំពោះ​បុរស​វ័យ​ចំណាស់​ដែល​ខ្លាច​ថា ការ​រួម​ភេទ​នាំ​ឱ្យ​ខ្លួន​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នោះ ក៏​មិន​គួរ​បារម្ភ​នោះ​ដែរ​ដរាបណា​អ្នក​ប្រព្រឹត្ត​វា​យឺត​ៗ ។ ការ​រួម​ភេទ​ទៀងទាត់​២​ឬ​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​គាំងបេះដូង​ចំពោះ​មនុស្ស​ចាស់ ។

៧-​កាត់​បន្ថយ​ការ​ឈឺចាប់ ៖
ការ​ឈឺចាប់​ជា​ប្រចាំ​(​មាន​រយៈពេល​វែង​)​អាច​បង្កើត​ជា​បញ្ហា​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ បញ្ហា​សុខភាព​សំខាន់​ៗ​រួម​មាន ការ​ចុះ​ថយកម្លាំង​ចិត្ត  ការ​ថប់​អារម្មណ៍​ព្រមទាំង​ដំណេក​មិន​ទៀងទាត់ ។ ដៃគូ​របស់​អ្នក​អាច​ជួយ​ឱ្យ​អ្នក​ទទួល​បាន​នូវ​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់ពី​ធម្មជាតិ ។ ដូច្នេះ​ការ​រួម​ភេទ​អាច​ធ្វើ​ឱ្យ​អ្នក​ធូរស្បើយ​ពី​ការ​ឈឺចាប់​ច្រើន ។ នៅ​ពេល​រួម​ភេទ​អ័រម៉ូន Oxytocin និង Endophins ត្រូវ​បាន​បញ្ចេញ​ហើយ​បន្ទាប់​មក​វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់។

៨-​ជួយ​ឱ្យ​អ្នក​ទទួលទានដំណេក​បាន​ស្កប់ស្កល់ ៖
សារសំខាន់​នៃ​ដំណេក​ត្រូវ​បាន​គេ​ដឹង​យ៉ាង​សុះសាយ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឱ្យ​ដេក​លក់​នោះ គឺ​យើង​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

មាន​ទ្រឹស្តី​សំខាន់​៤​ចំណុច​ដែល​និយាយ​ពី​មូលហេតុ​ដែល​យើង​ដេក​លក់៖
១-​ដេក​លក់​គឺជា​ពេល​មួយ​ដែល​បណ្តា​កោសិកា​របស់​រាង​កាយ​ជួសជុល​ខ្លួន​វា​ក្រោយ​ពី​ធ្វើ​សកម្មភាព​ពេញ​មួយ​ថ្ងៃ ។
២-​ដេក​លក់​ធ្វើ​ឱ្យ​យើង​បំពេញ​ឱ្យ​ដូច​ដើម​វិញ​នូវ​ថាមពល​រាង​កាយ ។ ដូច្នេះ​នៅ​ពេល​ដែល​យើង​រត់ ខួរក្បាល​ផ្នែក​ខាងក្រោម​របស់​យើង​បាន​ប្រាប់​យើង​ឱ្យ​សម្រាក​ដែល​នោះ​យើង​អាច​បំពេញ​ជា​ថ្មី​នូវ​ថាមពល ។

៣-​អំឡុង​ដេក​លក់ ខួរក្បាល​ធ្វើ​សកម្មភាព​បន្តិចបន្តួច​រៀបរយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ហើយ​ប្រហែលជា​លុប​ចោល​អ្វី​ដែល​អ្នក​មិន​ត្រូវការ​ចាំបាច់​រយៈពេល​យូរ ។

៤-​ខណៈ​យើង​កំពុង​លង់លក់ ខួរក្បាល​ឆ្លៀតពេល​ធ្វើការ​រំលឹក​សា​ឡើង​វិញ​ហើយ​បង្កើត​ជា​អង្គ​ចង​ចាំ​ថ្មី​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្នក​ចង​ចាំ​អ្វី​ដែល​អ្នកមាន​បំណង​រក្សា​ទុក ។

បន្ទាប់​ពី​ការ​រួម​ភេទ​រួច អ្នក​កាន់តែ​ចង់​សម្រាក និង​មាន​អារម្មណ៍​ចង់​ចូល​ដេក ៕