សុខភាព &raquo សុខភាព

នៅ​ពេល​រដូវរងា​ចូល​មក​ដល់​តែង​សង្កេត​ឃើញ​កើត​មាន​ជំងឺ​ផ្តាសាយ ដែល​កើត​ញឹកញាប់​ជាងគេ​គឺ​កើត​មាន​លើ​កុមារ​តូច​ៗ​តាម​រយៈ​ការ​ឆ្លង​វីរុស ព្រោះ​រដូវរងា​ជា​កំឡុង​ពេល​ដែល​វីរុស​រីកសាយ​ភាយ​ខ្លាំង ។ ផ្តាសាយ​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ ដែល​បណ្តាល​ឲ្យ​មានការ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ។ ជំងឺ​នេះ​បាន​ស្តែង​ចេញ​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

-​ក្អ​ត​, ឈឺ​.​ក​, ហៀរ​សំបោរ​, តឹង​ច្រមុះ ,​កណ្តាស់​, គ្រុនក្តៅ​, អស់កម្លាំង​, ឈឺក្បាល​,​កុមារ​តូច​អាច​នឹង​សន្លប់​, យំ​ច្រើន និង​មិន​ឃ្លាន​អាហារ​ជាដើម ។

នៅ​ពេល​ដែល​បញ្ហា​នេះ​កើតឡើង​អ្នក​ម្តាយ​គ្រប់​រូប​គួរ​អនុវត្ត​តាម​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាងក្រោម ៖
-​គួរ​ឲ្យ​កូន​តូច​ទទួលទាន​ទឹកបាន​ច្រើន​   
-​ស្លៀកពាក់​ខោអាវ​ក្រាស់​ៗ
-​ឲ្យ​កូន​តូច​សម្រាក​គ្រប់គ្រាន់
-​ឧស្សាហ៍​សំអាត​ច្រមុះ​ឱ្យ​បាន​ញឹកញាប់

ក្នុង​ករណី​កូន​តូច​មិន​ទាន់​កើត​មាន​ជំងឺ​ផ្តាសាយ អ្នក​ម្តាយ​ក៏​គួរតែ​ការពារ​កូន​តាម​របៀប​ដូច​ជា ៖
-​លាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត​នៅ​មុន​ពេល​ប៉ះពាល់​ជាមួយ​កូន​តូច
-​ពាក់​ម៉ាស​ការពារ​នៅ​ពេល​នៅ​ជិត ឬ​ក៏​ដាក់​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង​ដែល​កើត​មាន​ជំងឺ​នេះ
-​មាន​អនាម័យ​ជា​និច្ច​ចំពោះ​កូន​តូច ។

ស្ត្រី​ជា​ម្តាយ​គ្រប់​រូប​ត្រូវ​ចង​ចាំ​ថា ប្រសិនបើ ជំងឺ​ផ្តាសាយ​កើត​មាននៅ​លើ​កូន​លើស​ពី​៣​ហើយ សំបោរ​នៅ​តែ​ហូរ និង​មាន​ក្តៅខ្លួន​ថែម​ទៀត​នោះ គួរតែ​ប្រញាប់​នាំ​កូន​របស់​លោក​អ្នក​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​និង​ព្យាបាល ៕​