ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌល​គិរី ៖ ស្ត្រី​ជា​ប្រ​ព​ន្ធ​​​បាន​​​រង​របួស​បែក​មុខ​​ មាត់ ប៉ោង​ភ្នែក ប៉ោង​ក្បាល ​ក្នុង​​ករណី​​​ហិ​​ង្សា​ក្នុង​គ្រួសារ បន្ទាប់ពីត្រូវ​​ប្តី​ប្រមឹក​​វាយ​​ ដែល​​​ហេតុ​ការ​ណ៍​​​​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦​ មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​​កែវ​​សីមា​ ។

ប្រភព​ឱ្យ​​ដឹង​​ថា ជន​រង​គ្រោះ​ឈ្មោះ​ច​ន ធា​រ៉ា អាយុ​២៩​ឆ្នាំ ​​និង​​​​ប្តី​ឈ្មោះ​វ៉ែ​ង សំបុក ហៅ​ក្តាម អាយុ​៣១​ឆ្នាំ ទាំង២​នាក់​ជា​កសិករ ។

​ប្រភព​​បន្ត​ថា ​ទំនាស់​ក្នុង​គ្រួសារ​​​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​ង្សានេះ ​គឺ​បណ្តាល​មក​ពី​ស្ត្រី​ជា​ប្រ​ព​ន្ធ​​​ស្តីបន្ទោស​​ប្តី​ដែល​មិន​គិត​ជួយ​ការងារ​រកស៊ី​ គិតតែ​អង្គុយ​​ផឹក​គ្មាន​លោះ​មួយ​ថ្ងៃ ។​ ក្រោយ​ពី​ប្រ​ព​ន្ធ​​ស្តី​ឱ្យ​​ ស្រាប់តែ​បុរស​ជា​ប្តី​​​ផ្ទុះ​​កំហឹង​​យ៉ាង​ខ្លាំង ក៏​ដាល់​មុខ​ប្រ​ព​ន្ធ​​ជា​ច្រើន​ដៃ ​ហើយ​ត្រូវ​​អ្នក​ឃើញ​ហេតុ​ការ​ណ៍ រត់​មក​ជួយ​ឃាត់​ ​បានទៅប្តឹង​​មន្ត្រី​អាវុធហត្ថ​មក​ឃាត់ខ្លួន​​បុរស​ជា​ប្តី​ទៅ​ទីបញ្ជាការ​ដើម្បី​សាកសួរ​។