ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

* សេចក្តីរាយការណ៍​ថ្មី​ពី​ព្រំដែន​ចាំ​យាម ខេត្តកោះកុង​មក​ថា នៅ​ដើមឆ្នាំ​២០១៦​នេះ ចាប់ពី​ថ្ងៃ​ទី​១ មក​ដល់​ថ្ងៃ​ទី​១៥ មក​រា មាន​ម៉ូតូ​ថ្មី​នាំ​ចូល​ពី​ប្រទេស​ថៃ​ប្រមាណ​២២៨​គ្រឿង​ហើយ ។

* តាម​រយៈ​នៃ​ការ​នាំ​ចូល​ម៉ូតូ​ពី​ប្រទេស​ថៃ ដែល​ក្នុង​មួយ​ឆ្នាំ​ៗ តាម​ព័ត៌មាន​ក្រៅផ្លូវការ ​ដែល​គេ​បង្ហើប​ឱ្យ​ដឹង​មាន​រាប់​ពាន់​គ្រឿង​ដែល​ខ្លះ​ថា កើនឡើង​ដល់​ម៉ឺន​គ្រឿង​ផង ព្រោះ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ មាន​សន្ទុះ​ខ្លាំង​បែប​នេះ​មែន ។ ទីណា ជនបទ​ណា ក៏​ពេញ​ទៅ​ដោយ​ការ​ប្រើប្រាស់​ម៉ូតូ​ដែរ ។

* សូម​ឱ្យ​ការ​នាំ​ចូល​ស្រប​តាម​ច្បាប់​ទៅ​ចុះ​... ប៉ុន្តែ​ប្រសិនបើ «​កន្ទេល​ធំ​បន្លំ​ដេក​» ដូច​ឈ្មួញ​ឈើ​ប្រាកដជា​ធ្វើ​ឱ្យ​សង្គម​ជួប​ការ​លំបាក ក្នុង​ការ​អនុវត្ត​ច្បាប់​មិន​ខាន​ឡើយ ។ សូមកុំ​ឱ្យ​មាន​ម៉ូតូ​គេចពន្ធ​... ហេ​!...​ហេ​!