Suarez រកបានបីគ្រាប់តែម្នាក់ឯង ខណៈ Zidane បន្តចាប់ផ្តើមយ៉ាងល្អជាមួយ Real (មានវីដេអូហាយឡាយ)

កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក Lionel Messi ត្រូវតែត្រូវដកចេញនៅត្រឹមតង់ទីមួយដោយសារតែបញ្ហារបួសសរសៃពួរគន្លាក់ជើង ខណៈដែលការរកគ្រាប់បាល់បានបីគ្រាប់របស់ខ្សែប្រយុទ្ធ Luis Suarez បានជួយឲ្យក្រុម Barcelona បំបាក់ក្រុមនៅសលសមាជិកតែ១០នាក់ Bilbao យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃអាទិត្យ។
2
Real Madrid នៅតែរក្សាការដេញតាមពីក្រោយក្រុម Barcelona ចំនួន២ពិន្ទុ ខណៈដែលការចាប់ផ្តើមយ៉ាងល្អរបស់លោក Zinedine Zidane ក្នុងនាមជាគ្រូបង្វឹកបានបន្ត នៅពេលដែលក្រុម Real Madrid បានរកគ្រាប់បាល់បញ្ចូលទី៤គ្រាប់ក្នុងចន្លោះពេល១៨នាទីដើម្បីឆ្ពោះទៅកាន់ការដណ្តើមបានជ័យជម្នះ ៥-១ លើក្រុម Sporting Gijon។ ប៉ុន្តែ ការរីករាយរបស់លោក Zidane ក៏ត្រូវបានបង្អាក់ដោយសារតែបញ្ហារបួសរបស់ Gareth Bale ផងដែរ។ Atletico Madrid បានរក្សាការនាំមុខមួយពិន្ទុនៅលើកំពូលតារាងក្រោយពីខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ នៅលើទឹកដីក្រុម Las Palmas។

Messi បានធ្វើការបង្ហាញពានរង្វាន់បាល់មាស Ballon d’Or ជាលើកទី៥របស់គេនៅមុនពេលចាប់ផ្តើមប្រកួត ហើយការប្រកួតនៅកីឡដ្ឋាន Camp Nou បានចំណាយពេលវេលាត្រឹមតែ៣នាទីគត់ក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ខ្សែប្រយុទ្ធ Suarez ត្រូវបានទាញឲ្យដួល ខណៈដែលរូបគេបានបណ្តើរបាល់ជុំវិញអ្នកចាំទី Gorka Iraizoz ហើយអ្នកចាំទីរបស់ក្រុម Athletic បានទទួលកាតក្រហមភ្លាមៗសម្រាប់ការបង្អាក់ឱកាសនៃការរកគ្រាប់បាល់បញ្ចូលទី។ Messi បានស៊ុតបាល់ប៉េណាល់ទីនោះ ហើយ Suarez ក៏បានជួយឲ្យរកគ្រាប់បាល់ទី២ផងដែរ ខណៈដែលរូបគេបានលេងយ៉ាងល្អជាមួយនឹង Neymar ដែលបានរកគ្រាប់បាល់ទី១៩របស់គេនៅរដូវកាលនេះ៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

ប្រភពព័ត៌មាន៖ Channel News Asia