តារា​សម្ដែង​ Lee Si Young ទម្លាយ​រឿង​វះ​កាត់​កែ​សម្ផស្ស

Lee Si Young តារា​សម្ដែង​ពោរ​ពេញ​ដោយ​ទេពកោសល្យ​របស់​កូរ៉េ​ខាង​ត្បូង​ បាន​បក​ស្រាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា ​ខ្លួន​ធ្លាប់​បាន​វះ​កាត់​កែ​សម្ផស្ស​មុខ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​នាង​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​។​ ថ្មី​ៗ​នេះ​តារា​សម្ដែង​នាង Lee Si Young ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី ​”Golden Fishery-Radio Star” របស់​ប៉ុស្តិ៍​ទូរទស្សន៍ ​MBC ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ជុំវិញ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​នាង​។

 

 

នៅ​ពេល​ពិធីករ​លើក​ឡើង​​ពី​ប្រធាន​បទ​ទាក់​ទង​​នឹង​​ការ​វះ​កាត់​កែ​សម្ផស្ស​ តារា​ស្រី​ម្នាក់​នេះ​បាន​លាត​ត្រដាង​ថា​ នាង​ធ្លាប់​បាន​វះ​កាត់​កែ​សម្ផស្ស​មុខ​កាល​ពី​១០​ឆ្នាំ​កន្លង​ទៅ​ ពេល​នាង​មាន​អាយុ​២៣​ឆ្នាំ​។ Lee Si Young បន្ត​ទៀត​ថា​ បច្ចុប្បន្ន​​​មុខ​ដែល​នាង​បាន​វះ​កាត់​រួច​រាល់​នេះ​ មិន​ដែល​បង្ក​បញ្ហា​លំបាក​ដល់​នាង​ឡើយ​។ Lee Si Young មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​មួយ​រូប​​ទេ​ នាង​បាន​ក្លាយ​ជា​កីឡា​ប្រដាល់​ជម្រើស​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​ទៅ​នេះ​ហើយ​នាង​ ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ “7th National Amateur Boxing Championship” ក្នុង​ទម្ងន់​៤៨​គីឡូ​ក្រាម​ផង​ដែរ ៕

តារា​សម្ដែង​ Lee Si Young ទម្លាយ​រឿង​វះ​កាត់​កែ​សម្ផស្ស

 

 

តារា​សម្ដែង​ Lee Si Young ទម្លាយ​រឿង​វះ​កាត់​កែ​សម្ផស្ស