រូបមន្តធម្មជាតិ ៣យ៉ាង ជួយឲ្យស្បែក​ម៉ដ្ឋរលាងគ្មានមុន និងក្មេងជាងវ័យ

បញ្ហា​សម្រស់ដែលស្ត្រីសព្វថ្ងៃនេះ​កំពុងតែ​ប្រឈម​មុខ​ខ្លាំងជាងបំផុត គឺកើតមុន, មុខ​ជាំ, ស្បែកស្រអាប់, ស្បែកជ្រួញ និង​ឆាប់ចាស់មុន​អាយុ។ បញ្ហា​ទាំងអស់នេះអាច​ដោះស្រាយ​បាន ប្រសិនបើ​អ្នក​ព្យាយាម​អនុវត្ត​រូបមន្ត​បែប​ធម្មជាតិទាំង ៣យ៉ាងនេះ ឲ្យបាន​ទៀតទាត់។
 
រូបមន្តធម្មជាតិ ៣យ៉ាង ជួយឲ្យស្បែក​ម៉ដ្ឋរលាងគ្មានមុន និងក្មេងជាងវ័យ
១. ត្រសក់ + ក្រូឆ្មា + ស៊ុតស
សារធាតុប្រូតេអ៊ីន និងវីតាមីន​ដ៏សម្បូរបែប នៅក្នុង​របស់ទាំងបីនេះ អាចជួយកាត់បន្ថយ​ភាព​ចាស់ ធ្វើឲ្យអ្នក​មើលទៅកាន់តែក្មេងជាងវ័យ។
ក្នុងការធ្វើ គ្មាន​អ្វីពិបាកនោះទេ អ្នក​គ្រាន់តែ​យក​ត្រសក់ ១ផ្លែហាន់ជាចំណិតស្តើង និងក្រូឆ្មា ១ផ្លែច្របាច់យកទឹក រួចក្រឡុក​លាយ​ជាមួយនឹង​ស៊ុត​ស ១គ្រាប់ ឲ្យក្លាយ​ទៅជាល្បាយ​ខាប់ៗ។ បន្ទាប់មក​លាប​នៅលើផ្ទៃមុខ និង​ទុក​ឲ្យបាន​រយៈពេល ១៥នាទី ទើបលាង​សម្អាត​ចេញជាការស្រេច។
២. ចេក + ទឹកដោះគោឆៅ
ចេក​ជាផ្លែឈើធម្មជាតិ​​សម្បូរវីតាមីន A, B, C, B6 និង E ដែល​ស្ត្រីគ្រប់រូបត្រូវជាចាំបាច់។ ចំណែកឯទឹកដោះគោវិញជួយបំពេញជាតិទឹក និង​បង្កើត​កោសិកាស្បែកឲ្យ​ឆាប់​លូតលាស់ថ្មី។  
អ្នកអាចលាយរបស់ទាំងពីរមុខនេះបញ្ចូលគ្នាបានសព្វ​ ដោយយប្រើក​ផ្លែចេក ១ស្លាបព្រាបាយ និង​ ទឹកដោះគោឆៅ ១ស្លាបព្រាបាយ​ដូចគ្នា។ បន្ទាប់មក​អនុវត្ត​ឲ្យពេញ​ផ្ទៃមុខ​ក្នុងរយៈពេល ១៥នាទី ប៉ុន្តែ​អ្នក​អាចបន្ថែម​ទឹកឃ្មុំបន្តិច ប្រសិន​បើ​អ្នក​ចង់រក្សាសំណើម​ និង​ធ្វើឲ្យផ្ទៃមុខម៉ដ្ឋរលាង។
៣. ទឹកអង្ករ + ទឹកដោះគោជូរ + ទឹកផ្កាកុលាប (Rosewater)
ទឹកអង្ករអាចជួយព្យាបាល​ស្នាមជាំ, ស្នាមជ្រួញ និងជួយឲ្យស្បែកស។ ទឹកដោះគោជូរជួយកាត់បន្ថយការកើតមុន ហើយ​ទឹកផ្កាកុលាប​ជួយបន្ទន់ដល់ស្បែក និងធ្វើឲ្យ​ស្បែក​ភ្លឺថ្លា​តាម​​បែប​ធម្មជាតិ។
អ្នកគ្រាន់តែប្រើម្សៅអង្ករឆៅ លាយជាមួយនឹងទឹកដោះគោជូរ ព្រម​ទាំង​ទឹកផ្កាកុលាប (ក្នុងបរិមាណមួយស្លាបព្រាបាយ​ស្មើគ្នា)។ អនុវត្តនៅលើ​ផ្ទៃមុខរបស់អ្នក​ ហើយ​ម៉ាស្សា​ប្រមាណ​ជា ២០ ទៅ ៣០ នាទី សុំលាងសម្អាតចេញ។
សារធាតុផ្សំទាំង ៣នេះ​ មាន​ប្រសិទ្ធិភាពបំផុត​ក្នុងការ​កាត់បន្ថយភាព​ចាស់, បាត់មុន , ស្បែកមុខម៉ដ្ឋរលោង ជាពិសេស​ជួយឲ្យអ្នក​មើលទៅក្មេងជាងវ័យ៕
ដោយ៖ Seng hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តធម្មជាតិ ៣យ៉ាង ជួយឲ្យស្បែក​ម៉ដ្ឋរលាងគ្មានមុន និងក្មេងជាងវ័យ