ខ្មែរស្លាប់នៅថៃ ០៥នាក់ ពេលចេញទូកនេសាទ

ថៃ៖ យោងតាមសេចក្តីរាយការណ៍ ពីកាសែតថៃបានឲ្យដឹងថា មានកម្មករខ្មែរជាទូកនេសាទជាជនជាតិខ្មែរ ០៥នាក់ ស្លាប់និង ២០នាក់ផ្សេងទៀតធា្លក់ខ្លួនឈឺ ពេលកំពុងទៅនេសាទត្រី ជាមួយថៃកែទូកថៃ នៅមហាសមុទ្រឥណ្ឌា។

កាសែតថៃ បានរាយការណ៍ថា នៅថ្ងៃទី១៤មករា ទូកថៃបានត្រលប់មកពី សមុទ្រឥណ្ឌា ដោយមានកម្មករ ០៦នាក់ស្លាប់ ក្នុងនោះមានខ្មែរ ០៥នាក់ ថៃម្នាក់ ដោយសារឈឺស្លាប់។

ភ្លាមៗនោះ នៅពេលទូកថៃមកដល់ច្រាំង នេសាទខ្មែរ ២០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះយកទៅព្យាបាលនៅខេត្ត រ៉ាណុង ប្រទេសថៃ។

ពុំទាន់មាន សេចក្តីរាយការណ៍ណាមួយ ថាពួកគេឈឺ និងស្លាប់ដោយសារ មូលហេតុពិតប្រាកដនោះទេ។

បច្ចុប្បន្នស្ថានទូតខ្មែរកំពុងសហការណ៍ជាមួយអាជ្ញាធរថៃដើម្បីធ្វើការស្រាវជាវ៕