កម្តៅទឹកសមុទ្រ កំពុងតែបង្កផល ប៉ះពាល់ខ្លាំង ដល់ជិវិតសត្វទឹក

កង់បេរ៉ា៖ ក្រុមអ្នកវិទ្យាសាស្រ្ត អន្តរជាតិបាននិយាយថា ខណៈពេលដែលកម្តៅផែនដី កំពុង កើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ប្រភេទ សត្វដែលរស់នៅក្នុងទឹកសមុទ្រ មួយចំនួន ក៏កំពុងតែមានការប្រែប្រួល ជាលក្ខណៈ អវិជ្ជមាន គួរឲ្យកត់សំគាល់។

យោងតាមរបាយការណ៍សិក្សា នៅក្នុងសៀវភៅកំណត់ហេតុស្តីពី ការប្រែប្រួលអាកាសធាតុ ធម្មជាតិ ដែលត្រូវបានចូលរួមដោយក្រុមអ្នក ស្រាវជ្រាវមួយក្រុមមកពីប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អឺរ៉ុប និង អាហ្រ្វិកខាងត្បូង បាននិយាយថា ការកើនឡើងកម្តៅទឹកសមុទ្រកំពុងតែបង្ក ការគំរាមកំហែងយ៉ាងខ្លាំងដល់ចំណីអាហារ និងទីជំរករបស់ជីវិតសត្វ ក៏ដូចជារុក្ខជាតិសមុទ្រ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើការបំផ្លិចបំផ្លាញ ដល់ទេសភាពសមុទ្រទាំងមូលផងដែរ។

បើទោះបីជាសីតុណ្ហភាពនៅក្នុងរដូវរងារ និងរដូវផ្ការីក មានភាពស្រស់បំព្រងក្តី ប៉ុន្តែ កំដៅ នៅក្នុងទឹក និង លើដីគឺនៅ តែមានការកើនឡើងយ៉ាងឆាប់ រហ័សបំផុត ដែលវាបានធ្វើ ឲ្យមានផលប៉ះពាល់ដល់រដូវ នៃការបង្កើតកូន និងរីកលូតលាស់របស់សត្វទឹកទាំងនោះ។

ក្រុមអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភថា ប្រសិនបើនៅតែបែបនេះ នោះសត្វមួយចំនួន នឹងអាច មានវត្តមាន កាន់តែតិចទៅៗ ហើយនឹងឈានទៅរកការផុតពូជ នៅថ្ងៃណាមួយ ជាក់ជាមិនខានឡើយ៕

កម្តៅទឹកសមុទ្រ កំពុងតែបង្កផល ប៉ះពាល់ខ្លាំង ដល់ជិវិតសត្វទឹក

កម្តៅទឹកសមុទ្រ កំពុងតែបង្កផល ប៉ះពាល់ខ្លាំង ដល់ជិវិតសត្វទឹក

កម្តៅទឹកសមុទ្រ កំពុងតែបង្កផល ប៉ះពាល់ខ្លាំង ដល់ជិវិតសត្វទឹក