ភាគឥសាន ប្រទេសរ៉ូម៉ានី រងការវាយ ប្រហារ ដោយព្យុះទឹកកក

ប៊ូចារីស៖ ក្នុងអំឡុងពេលប្រមាណ ២០ម៉ោងមកនេះ ព្យុះទឹកកក បានវាយប្រហារ មកលើតំបន់ភាគឥសាន នៃប្រទេសរ៉ូម៉ានី ដែលបង្កការកក ស្ទះចរចរណ៍ ទាំងផ្លូវគោក និងផ្លូវទឹក រួមទាំង ដែនកាសផងដែរ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ថា យ៉ាងហោចណាស់ មានជើងហោះហើរ ចំនួន៣ត្រូវបានលុបចោល ដោយពន្យាពេលព្រោះថា ព្យុះទឹកកក បានវាយលុក តំបន់ហោះហើរ ជាមួយនឹងអាកាសធាតុអាប់អួរ ផងដែរ ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ អាកាសចរណ៍ នៅក្នុងប្រទេសរ៉ូម៉ានី បានបញ្ជាក់ថាបែបបនេះ ។

ទន្ទឹមនឹងនេះដែរ សម្រាប់ការធ្វើដំណើរលើដីគោក និងទឹក ក៏ត្រូវផ្អាកមួយរយៈដែរ ហើយនៅព្រឹកមិញនេះ គឺមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

ដោយសារអាកាសធាតុអាប់អួរដូច្នេះ សម្រាប់ប្រតិបត្តិការនានានៅឯកំពង់ផែ ដែលឆ្លងកាត់តាមឆ្នេរសមុទ្រខ្មៅ ក៏ត្រូវផ្អាកដែរ រួមទាំងខ្សែរថភ្លើងទៀតផង ។

ឧតុនិយមបានប្រកាសព័ត៌មានថា "នឹងអាចកើតឡើងក្នុងអំឡុងពេលប៉ុន្មានថ្ងៃជាប់គ្នា សីតុណ្ហភាពនឹងបន្តធ្លាក់ ចុះ អាចនឹងឈានដល់កកនៅតំបន់ជាច្រើននៅក្នុងប្រទេស" ៕

ភាគឥសាន ប្រទេសរ៉ូម៉ានី រងការវាយ ប្រហារ ដោយព្យុះទឹកកក