SpaceX បាញ់បង្ហោះផ្កាយ រណប ស៊ើបការនៅលើដែន មហាសមុទ្រ ទៅកាន់ដងតារាវិថី

ឡុំប៉ុក៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ថា ក្រុមហ៊ុន អវកាសមួយនៅសហរដ្ឋអាម៉េរិកឈ្មោះថា SpaceX បានបាញ់បង្ហោះផ្កាយរណបស៊ើបការ មួយទៅកាន់ ដងតារាវិថី ដោយផ្តើមចេញពីលើនាវា នៅដែនមហាសមុទ្រ និងប្រើគ្រាប់រ៉ុក្កែតប្រភេទFalcon 9 ។

ក្រុមហ៊ុន SpaceX បានប្រើប្រា់ស់គ្រាប់រ៉ុក្កែត Falcon 9 បាញ់បង្ហោះផ្កាយ រណបនៅវេលាម៉ោង ប្រមាណ ១០និង៤២ថ្ងៃ ម៉ោងនៅក្នុងតំបន់ ដោយចេញពីមូលដ្ឋានយោធាដែនអាកាស Vandenberg នៅរដ្ឋ កាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ។ ផ្កាយរណបមួយនេះមានឈ្មោះថា Jason-3 ។

គេបានដឹងថា សម្រាប់ការផលិតឡើងនូវផ្កាយរណបមួយនេះ សហរដ្ឋអាម៉េរិក បានចំណាយប្រាក់មិន តិចជាង១៨០លានដុល្លារនោះទេ ហើយវាជាផ្កាយរណបថ្មីស្រឡាងដែលជួយដល់ ការស៊ើបអង្កេត សកម្មភាពកើតឡើងនានានៅតំបន់មហាសមុទ្រ ៕