ស្ត្រីជនជាតិ អ៊ីស្រាអ៊ែលម្នាក់ ត្រូវឃាតក ចាក់សម្លាប់យ៉ាង អាណោចអាធម នៅតំបន់វេសប៊ែង

ហ្សេរ៉ូសាឡឹម៖ ស្ត្រីជនជាតិអ៊ីស្រាអ៊ែលម្នាក់ ត្រូវបានឃាតករចាក់សម្លាប់យ៉ាងហាហាវ នៅក្នុងផ្ទះ របស់ជនរងគ្រោះនៅតំបន់វេសប៊ែង ។ នេះបើតាមមន្ត្រីអ៊ីស្រាអ៊ែលបញ្ជាក់យ៉ាងដូច្នេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ថា អ្នននាំពាក្យយោធា មួយរូបបានប្រកាសថា បានបង្កើនកម្លាំងជាច្រើនដើម្បី តាមប្រម៉ាញ់ស្វែងរកឃាតក ។

តាមការបញ្ជាក់ពីអាជ្ញាធរនៅតំបន់កើតហេតុ នៅភូមិ Otniel ភាគខាងលិចតំបន់ Hebron ថា ឃាតករជាជនជាតិប៉ាឡេស្ទីនដែលបង្កឡើង ។

តាមការចុះផ្សាយជាច្រើនលើក ច្រើនសារមកហើយពីបណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ បានឲ្យដឹងនាពេលកន្លងមកថា ជម្លោះរវាងប្រទេសទាំងពីរ ប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែរ នៅតែបន្ត កើតឡើងដដែល នៅក្នុងតំបន់វេសប៊ែង ៕