ក្រុម អាល់ សាបាអាប អះអាងថា ជាអ្នកសម្លាប់ទាហានកេនយ៉ា ១០០នាក់

ម៉ូហ្គាឌីស៊ូ ៖ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និយមនៃប្រទេស សូម៉ាលី អាល់ សាបាប កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានចេញមុខអះអាងថា បានវាយប្រហារសម្លាប់ទាហានកេនយ៉ា ចំនួន ១០០នាក់ នៅក្នុងមូលដ្ឋានទ័ព របស់ប្រទេស កេនយ៉ា ផ្ទាល់តែម្ដង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ក្រុមឧទ្ទាមអ៊ីស្លាមនិយម អាល់ សាបាប បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ពួកគេបាន ចាប់ខ្លួនទាហានកេនយ៉ា ជាច្រើននាក់ទៀត ព្រមទាំងបានរឹបអូសអាវុធ និង រថយន្ដយោធា ជាច្រើនគ្រឿងទៀត ក្នុងវាយប្រហារកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដែលសកម្មភាពនេះដែរ ត្រូវបានសហគមន៍អន្ដរជាតិ សម្ដែងការថ្កោលទោសជាខ្លាំង។

គួរបញ្ជាក់ផងដែរថា ការលួចវាយឆ្មក់លើមូលដ្ឋានទ័ពកេនយ៉ា ស្ថិតនៅក្រុង អេល អេដឌេ តំបន់ ហ្គិតដូ កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ចំនួនអ្នកស្លាប់របស់ទាហានកេនយ៉ា បានកើន ឡើង រហូតដល់ទៅ ១០០នាក់។ ពួកអាល់ ស្សាបាប បានឲ្យដឹងទៀតថា ការវាយប្រហារ ចុងក្រោយនេះ ជាការឆ្លើយតបទៅនឹងការកាន់កាប់របស់ទាហានកេនយ៉ា លើផ្នែកមួយចំនួន នៃប្រទេសសូម៉ាលី និងបានធ្វើទុក្ខបុកម្នេញលើយោធារបស់ខ្លួននៅក្នុងប្រទេសកេនយ៉ា៕

ក្រុម អាល់ សាបាអាប អះអាងថា ជាអ្នកសម្លាប់ទាហានកេនយ៉ា ១០០នាក់