ក្រុមហ៊ុន​ម៉ាយវីនដូ​​ សម្ពោធជាផ្លូវការ នូវកិច្ចសហការ​ ជាមួយដៃគូនិង​ផលិតផល​ មកពីប្រទេសអាល្លឺម៉ង់​​

ក្រុមហ៊ុន​ម៉ាយវីនដូ​​ ជាក្រុមហ៊ុនផ្គត់ផ្គង់​ និង​ដំឡើងគ្រោងទ្វារបង្អួចប្រភេទ uPVC បានរៀបចំពិធី​ សម្ពោធជាផ្លូវការនូវកិច្ចសហការ​ ជាមួយដៃគូនិង​ផលិតផល​ មកពីប្រទេសអាល្លឺម៉ង់​​ នៅសណ្ឋាគារអ៊ីនធើកង់ទីណងតាល់​ នៅថ្ងៃទី​១៥​ ខែ​មករា ឆ្នាំ២០១៦​។​ ដោយមានអ្នកជំនួញ​ និងតំណាងក្រុមហ៊ុនសំណង់​ ព្រមទាំងក្រុមហ៊ុនអចលនៈទ្រព្យ ជាច្រើនទៀតជាង១០០ក្រុមហ៊ុនអញ្ជើញចូលរួម។​

ក្រុមហ៊ុន​ម៉ាយវីនដូ​​ សម្ពោធជាផ្លូវការ នូវកិច្ចសហការ​ ជាមួយដៃគូនិង​ផលិតផល​ មកពីប្រទេសអាល្លឺម៉ង់​​

ក្រុមហ៊ុនម៉ាយវីនដូ បានសហការជាមួយក្រុមហ៊ុនអាល្លីម៉ង់​ចំនួនពី​រគឺ ​ក្រុមហ៊ុនVEKA និងក្រុមហ៊ុនGU ផ្គត់ផ្គង់នូវសំភារៈគ្រោង ទ្វារបង្អួចប្រភេទuPVC ដែលមានស្លាកសញ្ញាVEGA ជាសំគាល់ទាំងពីរ ខាងលើនេះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ  ដៃសោរ   ត្រចៀកទ្វារបង្អួចផ្សេងៗ ​។ល។

មូលហេតុដែលធ្វើអោយក្រុមហ៊ុន​ម៉ាយវីនដូ រសហការជាមួយដៃគូអាល្លឺម៉ង់​ ​​គឺដោយសារ​តែទីផ្សារ នាពេលបច្ចុប្បន្នមាន តំរូវការ​និងមាននិន្នាការផ្លាស់ គំនិតក្នុងការប្រើប្រាស់ផលិតផលទាក់ទង និងបច្ចេកវិជ្ជាខ្ពស់ទាន់សម័យ។​​ នាពេលបច្ចុប្បន្នក្រុមហ៊ុនម៉ាយវីដូ បាននឹងកំពុង​ពង្រីកសកម្មភាព អាជីវកម្មលើទីផ្សារនៅ តាមបណ្តា​ខេត្តផ្សេងៗទៀតដូចជា​ ខេត្តសៀមរាប បាត់ដំបង កំពង់ធំ កំពត កំពង់សោម និងតាមបណ្តា ខេត្តជាច្រើនទៀត និងកំពុងតែទទួលបានការគាំទ្រ ពីសំណាក់អតិថិជនថ្មីៗផងដែល។

ក្រុមហ៊ុនអាល្លឺម៉ង់ទាំងពីរគឺជាក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានបទពិសោធន៍ខ្ពស់យូរឆ្នាំ ក្នុងវិស័យអាជីវកម្មរបស់ពួកគេ ហើយទទួលបានការ គាំទ្រច្រើនទូទាំង សកលលោក។ 

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងអោយឃើញអំពីការទំនាក់ទំនងការទូតរវាងដៃគូជំនួញ ដែលមានជំនាញឯកទេសពិតប្រាកដ ការផ្តល់នូវបទពិសោធន៍ និងទំនុកចិត្តកាន់តែខ្លាំងអំពីសំណាក់ ដៃគូការងារក្នុងស្រុក និងអតិថិជនទូទៅ។ កិច្ចសហការនេះក៏បានបង្កើតនូវ សក្តានុពលភាពរបស់ ក្រុមហ៊ុន ទាំងបីនៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា ដែលអាចផ្គត់ផ្គង់ តាមតំរូវការរបស់ អតិថិជនបានយ៉ាងទូលំទូលាយ។

ក្រុមហ៊ុន​ម៉ាយវីនដូ​​ សម្ពោធជាផ្លូវការ នូវកិច្ចសហការ​ ជាមួយដៃគូនិង​ផលិតផល​ មកពីប្រទេសអាល្លឺម៉ង់​​
ក្រុមហ៊ុន​ម៉ាយវីនដូ​​ សម្ពោធជាផ្លូវការ នូវកិច្ចសហការ​ ជាមួយដៃគូនិង​ផលិតផល​ មកពីប្រទេសអាល្លឺម៉ង់​​

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត