ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​» ជា​ប្រទេស​ឆ្លងកាត់​ទ្វីប​ក្នុង​តំបន់ Caucasus មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ទ្វីប​ចំនួន​ពីរ គឺ​ទ្វីបអឺរ៉ុប​ភាគ​ខាងកើត និង​អាស៊ី​ភាគ​ខាងលិច ។ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ជាប់​ព្រំប្រទល់​នឹង​សមុទ្រ​កា​ស្ពែ​ន​នៅ​ភាគ​ខាងកើត​, ប្រទេស​រុ​ស្ស៊ី​ភាគ​ខាងជើង​, ប្រទេស​ហ្ស៊​ក​ហ្ស៊ី ភាគ​ពាយ័ព្យ​, ប្រទេស​អា​មេ​នី​នៅ​ភាគ​ខាងលិច និង​ប្រទេស​អីុ​រ៉​ង់​ភាគ​ខាងត្បូង ។

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ប្រកាស​ឯករាជ្យ​ភាព​របស់​ខ្លួ្​ន​នៅ​ឆ្នាំ​១៩១៨ ហើយ​ក្លាយជា​ប្រទេស​មាន​អ្នក​កាន់សាសនា​មូ​ស្លុ​ី​ម​ច្រើន​ដំបូង​គេ និង​ជា​ប្រទេស​ដែល​មាន​ភ្លេង​អូ​ប៉េ​រ៉ា រោង​មហោស្រព និង​សាកលវិទ្យាល័យ ល្បី​ៗ​ដំបូង​គេ​ក្នុង​ចំណោម​ប្រទេស​កាន់សាសនា​ម៉ូ​ស្ល៊ីម​ផ្សេង​ទៀត ។ ប្រទេស​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​សហភាព​សូ​វៀត​នៅ​ឆ្នាំ​១៩២០ ។ ក្រោយមក​ប្រទេស​អា​ស៊ៃ​បៃ​ហ្ស​ង់​ប្រកាស​ពី​ឯករាជ្យ​ភាព​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៩១ មុន​ពេល​សហភាព​សូ​វៀត​ដួល​រលំ ។

-​ទីក្រុង​អា​នី បា​គូ ។
-​ភាសាផ្លូវការ Azerbaijani ។
-​ប្រធានាធិបតី Ilham Aliyev ។
-​នាយក​រដ្ឋមន្ត្រី Artur Rasizade ។
-​ទទួល​ឯករាជ្យ​ពី​សូ​វៀត ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​១៩៩១ ។
-​ផ្ទៃដី​សរុប​៨៦.៦០០​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១១៤ ។
-​បរិមាណ​ទឹក​១,៦​ភាគរយ ។
-​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន ៩.៦២៤.៩០០​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៨៩ ។
-​ដង់ស៊ីតេ​ប្រជាជន​ចំនួន​១០៥,៨​នាក់​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១០៣ ។
-GDP ឆ្នាំ​២០១៥ សរុប​១៦៩,៤​ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន  ជា​មធ្យម​១៧.៥០០​ដុល្លារ ។
-​រូបិយប័ណ្ណ Manat ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស ៩៩៤ ៕