ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យបែក​ថ្នាំ​២​នាក់​​​លួច​ម៉ូតូ​ ត្រូវ​ប្រជាពលរដ្ឋ​ឡោម​ព័​ន្ឋ​ចាប់​បាន​វាយ​ស្ទើរ​ក្ស័យ​ ខ​ណៈពេល​ជិះ​ម៉ូតូ​រត់គេច​ពី​ការ​តាម​ប្រមាញ់​​របស់​ប៉ូ​លិស​ព្រហ្ម​ទណ្ឌ​​រាជ​ធានី​ភ្នំពេញ​ ហើយរ​ត់ទៅ​លាក់ខ្លួន​ពួន​​​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង​៩​និង១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១​ ​ស្ថិត​នៅ​​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​​​កុំ​តែ​​​ប៉ូ​លិស​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​មក​ជួយ​ទាន់​ពេល​ ​​កុំ​អី​ត្រូវ​ក្ស័យ​បាត់​ទៅ​ហើយ​ ។​

ជនសង្ស័យ​​ទាំង​២​នាក់​​ខាង​លើ​ មាន ​១​-​ឈ្មោះ ហុង ប៊ុ​ង​ថេ​ន ​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ​ជាជាងដែក​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។​ ចំណែក​​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ ​។ ​

យោង​តាម​ប្រភព​ព័​ត៌​មាននៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាកធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​៣៧១ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង ​ដោយ​មាន​ក្រុម​ប៉ូ​លិស​ព្រហ្មទណ្ឌ​ក្រុង​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​ដេញ​តាម​ពីក្រោយ​ដោយ​ស្រែ​កថា​ «ចោរ​ៗ» ​រហូត​មក​ដល់​ស្ពាន​លូ​ទឹក​ស្អុយ​៣៧១ ​ជនសង្ស័យ​ទាំង​២​នាក់ភ័យ​ស្លន់ស្លោពេក​​​​ក៏​​ផ្តួល​ម៉ូតូរួច​រ​ត់ទៅ​ពួន​​​នៅ​ក្នុង​លូទឹក​ស្អុយ​​នោះ​ តែ​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​​ប៉ូ​លិ​​ស​​ចាប់​បាន​ម្នាក់ ​​រួច​នាំ​​ជនសង្ស័យនិងម៉ូតូ​​ចេញ​ពី​កន្លែង​កើតហេតុ ​ប៉ុន្តែ​នៅ​សល់​​ជនសង្ស័យ​ម្នាក់​ទៀត​ដែលរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​ដី​ឡូ​តិ៍ក្បែរ​​នោះ ​ហើយ​កម្លាំង​ប៉ូ​លិ​ស​​ក៏​ធ្វើ​ការ​​ឡោម​​ព័​ទ្ធ​និង​រុក​រក​​ជាង​១​ម៉ោង ​ទើប​​​ប្រជា​ពលរដ្ឋ​ចាប់​​​បាន​​ហើយ​ក៏​​នាំ​គ្នា​វាយ​ស្ទើរ​ក្ស័យ​កុំ​តែ​បាន​ប៉ូ​លិស​​ខណ្ឌ​សែន​សុខ​​ជួយ​ទាន់​ ​​។ ​

​​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​ប៉ូ​លិ​​ស​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​​ និង​ប៉ូ​លិ​ស​ប៉ុស្តិ៍​ទឹកថ្លា​នាំ​យក​ទៅ​​សាកសួរ​​​និង​ធ្វើ​កំណត់​ហេតុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​​ ៕