តៃវ៉ាន់៖ ​លោកស្រី ​Tsai​ I​ng-wen ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​​ប្រធានា​ធិបតី​ស្រ្តី​ទី​មួយ​ក្នុង​ប្រទេស​

ទី​បំផុត​ទៅ ​បន្ទាប់​ការ​បោះ​ឆ្នោ​ត​នៅ​ក្នុង​ប្រទេស​តៃវ៉ាន់​ត្រូវ​បាន​បញ្ចប់​ លទ្ធផល​បាន​បង្ហាញ​ថា ​គណបក្ស​វឌ្ឍន​ភាព​​ប្រជាធិបតេយ្យ ​(DPP) ​បាន​យក​ឈ្នះ​លើ​គណបក្ស​កាន់​អំណាច​គូមីងតាង​ (KMT) មិន​គួរ​ឲ្យ​ជឿ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Channel News Asia​ កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​។​
តៃវ៉ាន់៖ ​លោកស្រី ​Tsai​ I​ng-wen ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​​ប្រធានា​ធិបតី​ស្រ្តី​ទី​មួយ​ក្នុង​ប្រទេស​

គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោកស្រី Tsai Ing-wen ទទួលបានការគាំទ្រ៥៦,១២% ខណៈពេលដែលគណបក្សកាន់អំណាច KMT ទទួលបានការគាំទ្រតែ ៣១,០៤% តែប៉ុណ្ណោះ ចំណែកឯគណបក្សរបស់លោក James Soong ទទួលបានសំឡេងគាំទ្រចំនួន ១២,៨៤%។
គួរបញ្ជាក់ថា នេះគឺជាប្រវត្តិសាស្ត្រទីមួយរបស់តៃវ៉ាន់ដែលមានប្រធានាធិបតីជាស្រ្តី ហើយក៏ជាប្រវត្តិសាស្ត្ររបស់គណបក្ស DPP ផងដែរ ក្រោយពីគណបក្សទទួលបានសំឡេងគាំទ្រចំនួន ៥៦,១២% ដែលជាចំនួនគាំទ្រកម្រិតខ្ពស់ទីពីរនៅក្នុងប្រទេសតៃវ៉ាន់ ដោយកាលពីការបោះឆ្នោតឆ្នាំ២០០៨កន្លងទៅគណបក្សកាន់អំណាច KMT របស់លោក Ma Ying-jeou ទទួលបានសំឡេងគាំទ្រ ៥៨,៤៤%៕
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Channelnewsasia