ឆ្នាំ​២០១៦​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ថា​នឹង​ខិតខំ​ទប់ស្កាត់​កុំឱ្យ​កម្មករ​ដួលសន្លប់​ច្រើន​

Doliprane TVC

ភ្នំពេញ​៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឬ​ហៅថា​(​ប​សស​)​របស់​ក្រសួង​ការងារ​បានចេញ​របាយ​ការណ៍​​របស់ខ្លួន​ថា​ក្នុង​ឆ្នាំ​២០១៦​នេះ​នឹង​ខិតខំ​យ៉ាងណា​ជំរុញ​មិនឱ្យ កម្មករ​-​និយោជិត​មានការ​ដួលសន្លប់​ច្រើន​​ដូច​បណ្តា​នា​ឆ្នាំកន្លងមក​។​
តាម​របាយការណ៍​រប​ស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បានឱ្យដឹងថា​នៅ​ឆ្នាំ​២០១៥​កន្លងមក​ខ្លួន​បាន​ចំ​​ណាយ ថវិកា​ជាង ៣​លាន​ដុល្លា សម្រាប់​ជួយ​សម្រួល​ដល់ កម្មករ​កម្មការិនី ដែលមាន​បញ្ហា​សុខភាព ឬ​ក​
​រ​ណី​ដួលសន្លប់​នោះ​។

ឆ្នាំ​២០១៦​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ថា​នឹង​ខិតខំ​ទប់ស្កាត់​កុំឱ្យ​កម្មករ​ដួលសន្លប់​ច្រើន​

របាយការណ៍​ដដែល​នេះ​បានឱ្យដឹងថា “​ការប្រើប្រាស់​ថវិកា​៣​លាន​ដុល្លា ចំពោះ​កម្មករ​កម្មការិនី​ជាង​៣
​ម៉ឺន​នាក់ ជួប​បញ្ហា​ទាំង​ស្រាល​ទាំង​ធ្ងន់ និង​ទទួលមរណភាព ដោយ​ប្រការ​ផ្សេងៗ​”​។​ដោយ​ចង់​ប​ញ្ច្រៀ​ស​បញ្ហា​ដួលសន្លប់​កុំឱ្យ​កើតមាន​ច្រើន​បន្តទៅទៀត​នោះ​បេឡា​ជាតិ​របប​សន្តិសុខ​​សង្គម​បាន​បញ្ជាក់ដែរថា​នៅ​ឆ្នាំ​២០១៦​នេះ​នឹង​ខិតខំ​រៀបចំ​គ្រូ​បង្គោល​ប្រចាំ​នៅតាម​រោងចក្រ ស​គ្រាស​ដើ​​ម្បី​ណែនាំ​ដល់​កម្មការិនី ពី​ការថែរក្សា​សុខភាព​ដើម្បី​ជំរុញ​ឱ្យ​ករណី​ដួលសន្លប់​កាន់តែ​ថយ​តិច​ចុះ​។​ជាមួយ​​គ្នា​នេះ​ក្រសួង​ការងារ​នឹងដាក់​ឱ្យ​ដំណើរ ការ​របប​ធានារ៉ាបរង​សុខភាព ដែល​ធានា​រក្សា​សុខភាព​កម្មក​រកម្ម​​ការិនី ២៤​ម៉ោង លើ​២៤​ម៉ោង​។
យើង​តាម​របាយកាណ៍​ដដែល​នេះ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ មាន​រោងចក្រ​ចំនួន​៣២​មានកម្ម​ករ​ដួល​
​សន្លប់​ចំនួន ១៨០៦​នាក់ បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១៤ កន្លងទៅ​ថយចុះ ២​រោងចក្រ ស្មើនឹង​ការថយចុះ​
៥,៨​ភាគរយ​៕​ដេប៉ូ​

ឆ្នាំ​២០១៦​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ថា​នឹង​ខិតខំ​ទប់ស្កាត់​កុំឱ្យ​កម្មករ​ដួលសន្លប់​ច្រើន​