អ្នក​វិទ្យាសាស្ត្រ​ស្រឡាំងកាំង​ពេល​ប្រទះ​ឃើញ​ Supernova ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ


អ្នក​វិទ្យាសាស្ត្រ​ស្រឡាំងកាំង​ពេល​ប្រទះ​ឃើញ​ Supernova ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​ Supernova ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​មិន​ធ្លាប់​មាន​ ដែល​ចម្ងាយ​ប្រមាណ​ ៣,៨​ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី​ កប់​​ក្នុង​លំហ​អាកាស​ដ៏​ជ្រៅ។

 

អ្នក​វិទ្យាសាស្ត្រ​ស្រឡាំងកាំង​ពេល​ប្រទះ​ឃើញ​ Supernova ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ

 

​Supernova ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ ASASSN-15lh ដែល​មើល​ទៅ​ប្រៀប​ដូច​ជា​ដុំ​ភ្លើង​យក្ស​​ដ៏​ក្ដៅ​មួយ​ ​ហើយ​វា​សាយ​ភាយ​នូវ​​ថាមពល​ស្មើ​នឹង​ព្រះ​អាទិត្យ​រាប់​រយ​ពាន់​លាន​ឯ​ណោះ។ ពន្លឺ​ដែល​ជះ​ចេញ​មក​ពី​ Supernova នេះ​គឺ​ភ្លឺ​ខ្លាំង​ជាង​​ Supernova ដែល​ធ្លាប់​បាន​ជាប់​កំណត់​ត្រា​ថា​ភ្លឺ​ជាង​គេ​ ដល់​ទៅ​ពីរ​ដង។

 

អ្នក​វិទ្យាសាស្ត្រ​ស្រឡាំងកាំង​ពេល​ប្រទះ​ឃើញ​ Supernova ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ

ខាង​ឆ្វេង​រូបភាព​​ផ្កាយ​នៅ​ពេល​ផ្ទុះ(Supernova)​ និង​ខាង​ស្ដាំ​រូបផា្កយ​មុន​ផ្ទុះ

 

​គួរ​បញ្ជាក់​ថា​ Supernova គឺ​ជា​ការ​បំផ្ទុះ​​ដ៏​ធំ​មួយ​នៃ​ផ្កាយ​​ ដែល​​បង្កើត​បាន​ជា​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅ​ក្នុង​លំហ​អាកាស។ Supernova តែង​កើត​មាន​ឡើង​នៅ​ចុង​បញ្ចប់​​នៃ​វដ្ដ​ជីវិត​របស់​ផ្កាយ​មួយ​គ្រាប់៕​​​

ចុច​អាន៖ ណាសា​បាន​រក​ឃើញ​ភព​​ចំនួន​១០០​​ ប៉ុន្តែ​​នៅ​តែ​​មិន​អាច​ឆ្លើយ​សំណួរ​មួយ​នេះ​បាន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ FoxNews​​​​​