Ronaldo៖ ខ្ញុំ​​យល់​ពី​ការ​បង្វឹក​របស់ Zidane ច្រើន​ជាង Benitez

Ronaldo៖ ខ្ញុំ​​យល់​ពី​ការ​បង្វឹក​របស់ Zidane ច្រើន​ជាង Benitez

Cristaino Ronaldo បាន​ប្រាប់​ថា​ខ្លួន និង​មិត្ត​រួម​ក្រុម​ហាក់​យល់​បាន​ពី​ការ​បង្វឹក​របស់​គ្រូ​ថ្មី Zinedine Zidane ច្រើន​ជាង​ការ​បង្វឹក​របស់​លោក Rafael Benitez។

 

ការ​និយាយ​ដូច្នេះ​ធ្វើ​ឡើង​ស្រប​ពេល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ទម្លាយ​សំណាញ់​ទី២​គ្រាប់​ក្នុង​ជ័យជម្នះ​៥-១​ លើ Sporting Gijon កាល​ពី​យប់​ម៉ិញ ហើយ​វា​ក៏​ជា​ការ​ស៊ុត​បញ្ចូល​របស់​គេ លើក​ដំបូង​ក្រោម​ការ​ដឹកនាំ របស់​គ្រូ​បង្វឹក​ថ្មី​ផង​ដែរ។

 

Ronaldo៖ ខ្ញុំ​​យល់​ពី​ការ​បង្វឹក​របស់ Zidane ច្រើន​ជាង Benitez

 

Ronaldo បាន​ឲ្យ​ដឹង​ថា៖ “ពេល​នេះ​ស្ថានភាព​តាន​តឹង​នៅ Santiago Bernabeu ហាក់​មាន​ការ​ប្រែប្រួល។ ពួក​យើង​យល់​ច្រើន​ពី​ការ​បង្វឹក​របស់ Zidane នេះ​ជា​អ្វី​ដែល​ហៅ​ថា​បាល់ទាត់។ ខ្ញុំ​មើល​ឃើញ​ពីភាព​ប្រសើរ​ឡើង​ចាប់​តាំង​ពី Zidane ឈាន​ជើង​ចូល​មក​ដល់។ ខ្ញុំ​មាន​អារម្មណ៍​ថា​យល់​ពី​គាត់​ច្រើន ហើយ​សុំ កុំ​សួរ​ថា​ហេតុ​អ្វី”។

 

អតីត​យុវជន​របស់ Sporting Lisbon បាន​ប្រៀបធៀប Zidane ទៅ​នឹង​លោក Carlo Ancelotti ដែល​ដឹកនាំ Madrid លើក​ពាន Champions League, FIFA Club World Cup និង Copa del Rey នៅ​រដូវកាល ២០១៣/១៤ ។ ការ​ដឹកនាំ​របស់ Zidane គឺ​ប្រហាក់​ប្រហែល​នឹង Carlo។ គាត់​ជា​មនុស្ស​ម៉ត់ចត់​ពេល​បំពេញ ការងារ​ហើយ ជា​មនុស្ស​រាក់ទាក់​នៅ​ក្រៅ​ទីលាន។ កីឡាករ​វ័យ៣១​ឆ្នាំ​បន្ថែម​ដូច្នេះ។

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal